Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំចិន និងកូរ៉េខាងជើង សន្យាពង្រឹងសហប្រតិបត្តិការ ឲ្យកាន់តែខ្លាំង ប្រឆាំងនឹងការមិនពេញចិត្តរបស់បរទេស

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃអាទិត្យកន្លងទៅថា មេដឹកនាំកូរ៉េខាងជើង និងចិនបានដោះដូរសារគ្នា ដោយសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការ នៅថ្ងៃខួបនៃសន្ធិសញ្ញាមិត្តភាពនៃ សហប្រតិបត្តិការ និងជំនួយទៅវិញទៅមករវាងប្រទេសទាំងពីរ។

សារព័ត៌មានរដ្ឋ KCNA បាននិយាយថា នៅក្នុងសារដែលផ្ញើទៅកាន់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបាននិយាយថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរគឺ សំខាន់នៅចំពោះមុខកម្លាំងបរទេសដែលមានអរិភាព(ប្រឆាំង និងមិនចូលចិត្ត)។

ប្រទេសចិនបានក្លាយទៅជាគូសម្ព័ន្ធតែមួយគត់របស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីប្រទេសទាំងពីរនេះ បានចុះហត្ថលេខាលើសន្និសញ្ញាឆ្នាំ១៩៦១ ហើយនិងការដាក់ទណ្ឌកម្មពីអន្តរជាតិ មកលើអាវុធនុយក្លែអ៊ែរ និងកម្មវិធីមីលស៊ីលប៉ាលេស្ទីករបស់ទីក្រុងព្រុងយ៉ាង ដែលធ្វើឲ្យប្រទេសកូរ៉េខាងជើង កាន់តែពឹងផ្អែកខ្លាំងជាងមុន ទៅលើក្រុងប៉េកាំងសម្រាប់ពាណិជ្ជកម្ម និងការគាំទ្រផ្សេងទៀត។

លោក គីម ថ្លែងក្នុងសារដែលសារព័ត៌មានរដ្ឋ KCNAបានរាយការណ៍ថា៖ «ថ្វីត្បិតទោះបីស្ថានការណ៍ អន្តរជាតិស្មុគស្មាញមិនដែលធ្លាប់ មានពីមុនមកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ដោយក៏ការទុកចិត្តគ្នានិងមិត្តភាព សកម្មប្រយុទ្ធរវាងកូរ៉េខាងជើង និងចិនកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ»។

លោកគីមបាននិយាយថា សន្ធិសញ្ញានេះកំពុងការពារសង្គមនិយម និងសន្តិភាពនៅក្នុងទ្វីបអាស៊ី «ឥឡូវនេះកងកម្លាំងប្រឆាំង កាន់តែអស់សង្ឃឹមក្នុងការប្រឈម និងចលនារារាំងនានា»។

ដោយឡែកសារព័ត៌មាន KCNA បាននិយាយថា សាររបស់លោក ស៊ី ជីនពីងបាននិយាយថា លោកមានគម្រោងផ្តល់នូវក្តីសុខសប្បាយ មកកាន់ប្រទេសទាំងពីរ និងប្រជាជន ដោយពង្រឹងការទំនាក់ទំនង ជាមួយលោកគីម និងដឹកនាំទំនាក់ទំនងនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យឈានដល់ដំណាក់កាលថ្មីជាលំដាប់៕
ប្រភព៖ India Today
រក្សាសិទ្ធិដោយ៖CEN

×