Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋកិច្ចប្រទេសវៀតណាម នឹងកើនឡើង ហួសប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០៣០ខាងមុខ

អ្នកជំនាញធនាគារ DBS បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថានឹងកើនឡើងចន្លោះពី ៦ – ៦,៥ ភាគរយក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ហើយតាមរយៈល្បឿនកើនឡើងនេះ វានឹងវ៉ាដាច់ប្រទេសសិង្ហបុរីនៅឆ្នាំ ២០៣០ខាងមុខ ។

កាលពីឆ្នាំមុនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមមានតម្លៃ ៣៤៣ ពាន់លានដុល្លារ ខណៈដែលប្រទេសសិង្ហបុរីមានចំនួន ៣៣៧,៥ ពាន់លានដុល្លារ ហើយប្រទេសម៉ាឡេស៊ីមានចំនួន ៣៣៦,៣ ពាន់លានដុល្លារ។ ដូច្នេះប្រទេសវៀតណាមបានជាប់ចំណាក់ថ្នាក់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៤០ នៅលើពិភពលោកនិងទី ៤ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

តាមការព្យាករណ៍ចុងក្រោយរបស់ខ្លួនមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយថា ប្រទេសវៀតណាមនឹងដើរលឿនជាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរីនៅឆ្នាំនេះ។

បើទោះបីរលកទី២នៃការរីករាលជំងឺកូវីដ១៩ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ មជ្ឍមណ្ឌលឧស្សាហកម្មក៏ដោយ ក៏ប្រទេសវៀតណាម នៅតែបង្ហាញពីកំណើនផលិតផលក្នុងស្រុកសរុប ៥,៦៤ ភាគរយផងដែរ។ ហើយប្រាក់ចំណូលនាំចេញបានកើនឡើង ២៨,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះបីជាផលិតផលក្នុងស្រុកសរុបបានកើនឡើងយឺត ជាងការរំពឹងទុកក៏ដោយក៏វានៅតែខ្ពស់ជាងអត្រា ១,៨២ ភាគរយដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះបង្ហាញថា គោលនយោបាយយុទ្ធសាស្រ្ត និងសេចក្តីណែនាំមានគោលបំណងដើម្បីគ្រប់គ្រងជំងឺរាតត្បាត និងធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធភាព៕
ប្រភព៖ Vietnam Plus
រក្សាសិទ្ធិដោយ៖CEN

×