Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​អាល្លឺម៉ង់​នឹង​បញ្ចូល​អុកស៊ីសែន និង​ជំនួយ​វេជ្ជសាស្ត្រ​ពេទ្យ​ទៅ​ប្រទេស​ឥណ្ឌា​ដើម្បី​ជួប​ទប់ស្កាត់​វិបត្តិ​កូ​វីដ​-១៩

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Heiko Maas កាលពី​ថ្ងៃ​ច័ន្ទ​ទី ២៦​នេះ​បាន​និយាយថា ប្រទេស​អាល្លឺម៉ង់​នឹង​ប​ញ្ចូ​ន​ខ្យល់​អុកស៊ីសែន និង​ជំនួយ​វេជ្ជសាស្ត្រ​ទៅកាន់​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ខាងមុខនេះ ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​កូ​កូ​វីដ​-១៩​។​

ប្រទេស​ឥណ្ឌា​គឺ​កំពុង​រងគ្រោះ​ពី​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ជាខ្លាំង​ជាមួយនឹង​ចំនួន​ករណី​កើន​ឡើងជា​លំដាប់​ប្រមាណ​៣៤៩ ៦៩១ ត្រឹមតែ​រយៈ​២៤​ម៉ោង​ក្នុង​រយៈ​៤​ថ្ងៃ​ជាប់​គ្នា​នៃ​កំណត់ត្រា​ខ្ពស់បំផុត​។ មន្ទីរពេទ្យ​ក៏​កំពុងបង្វែរ​អ្នកជំងឺ​ចេញពី​ពេទ្យ​ក្រោយ​ពេលដែល​អុកស៊ីសែន​ផ្នែក​វេជ្ជសាស្ត្រ​ផ្គត់ផ្គង់​មិន​គ្រប់​(​អស់​)​។​

លោក Maas បាន​ប្រាប់​កាសែត​ថា រលក​ទី​២​នៃ​កូ​វីដ​-១៩​គឺ​បច្ចុប្បន្នកំពុង​រំកិល​មក​ក្នុងប្រទេស​ឥណ្ឌា​យ៉ាងខ្លាំង​ជាមួយ​ឥទ្ធិពល​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ហើយ​នេះ​ជា​រឿង​ដែល​ត្រឹមត្រូវ​ដែល​យើង​បាន​ចាត់វិធានការ​យ៉ាង​ឆាប់រហ័ស​ដើម្បី​បញ្ឈប់​ការចូល​នៃ​ការផ្លាស់ប្តូរ​ថ្មី​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​។ ប្រទេស​អាល្លឺម៉ង់​បាន​ចាត់ថ្នាក់​ប្រទេស​ឥណ្ឌា​ថា ជា​តំបន់​ដែលមាន​អត្រា​នៃ​ការឆ្លង​វីរុស​កូ​រូ​ណា​ច្រើន ហើយ​ការឆ្លង​នេះ​ត្រូវ​បានដាក់​ប្រទេស​ឥណ្ឌា​ចូលទៅក្នុង​បញ្ជី​ព្រមាន​ដាច់ដោយឡែក​មួយ​សម្រាប់​មេរោគ​កូ​វីដ​១៩​ប្រភេទ​ថ្មី​។​

​ចាប់ពី​ថ្ងៃ​ចន្ទ​តទៅ ជនជាតិ​អាល្លឺម៉ង់​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌា​នឹងត្រូវ​អនុញ្ញាត​ឱ្យចូល​ប្រទេស​ជាមួយ​លទ្ធផល​តេស្ត​អវិជ្ជមាន ហើយនឹង​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​។ ក្នុងនោះ​ជនបរទេស​ធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌា​នឹងមិន​អនុញ្ញាតអោយ​ចូលក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​នោះទេ​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាល្លឺម៉ង់​បាន​ថ្លែងថា ក្រសួងការបរទេស​បាន​ស្នើ​កងទ័ព​ឲ្យ​ជួយ​ពិនិត្យមើល​ការផលិត​ឧបករណ៍​បរិក្ខារ​អុកស៊ីសែន​ចល័ត​ក៏ដូចជា​គាំទ្រ​ក្នុង​ការដឹក​ជ​ញ្ចូ​ន​ទំនិញ​បន្ទាន់ និង​ជំនួយ​សង្គ្រោះ​ផ្សេងទៀត​ទៅកាន់​ប្រទេស​ឥណ្ឌា​។​

លោកស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់ កាលពី​ថ្ងៃអាទិត្យ​បាន​សម្តែង​នូវ​ការអាណិតអាសូរ​ជុំវិញ​ភាព​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដែល​ជំងឺ​រាតត្បាត​បាន​រាលដាល​ដល់​ប្រទេស​ឥណ្ឌា​។ លោកស្រី​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា ប្រទេស​អាល្លឺម៉ង​ឈរ​ក្នុង​ភាព​សាមគ្គី​ជាមួយ​ប្រទេស​ឥណ្ឌា និង​រៀបចំ​បន្ទាន់​នូវ​បេសកម្ម​ជួយ​គាំទ្រ​។​

គណកម្មការ​អឺរ៉ុប​ក៏បាន​និយាយថា ជំនួយ​នេះ​មានបំណង​ប​ញ្ចូ​ន​អុកស៊ីសែន និង​វេជ្ជសាស្ត្រ​ទៅកាន់​ប្រទេស​ឥណ្ឌា​ក្រោយពេល​ទទួលបាន​ការស្នើ​សុំ​ពី​ទីក្រុង​ដេលី​។ ប្រទេស​អង់គ្លេស និង​សហរដ្ឋអាមេរិក​ក៏បាន​ប​ញ្ចូ​ន​ជំនួយការ​រួមជាមួយ​ឧបករណ៍​វេជ្ជសាស្ត្រ​ទៅកាន់​ប្រទេស​ឥណ្ឌា​ផងដែរ​៕

ប្រភព​៖ រ៉​យ​ទ័​រ​

×