ភ្នំពេញ ៖ អ្នកស្រី គឹម ម៉ាក់លី ភេទ ស្រី អាយុ41 ឆ្នាំ ជាម្ចាស់បំណុល បានធ្វើការបំភ្លឺ និងជូនដំណឹងទៅអ្នកស្រី ទ្រី វួចឡាង ជាកូនបំណុល ក្នុងកម្មវត្ថុ ៖ សុំធ្វើការបំភ្លឺ និងស្នើសុំឱ្យ អ្នកស្រី ទ្រី វួចឡាង ចូលខ្លួនមកដោះស្រាយរឿងប្រាក់ ដែលអ្នកស្រីបានខ្ចី និងមិនបានសងត្រលប់អស់រយៈពេលជាច្រើនឆ្នាំ។
សេចក្តីដូចបានស្នើនៅក្នុងកម្មវត្ថុ និងយោងខាងលើអ្នកស្រី គឹម ម៉ាក់លី សុំធ្វើ ការបដិសេធនូវរាល់ការចោទប្រកាន់មកលើរូបនាងខ្ញុំថា បានគប់គិតគ្នាផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយវីដេអូព័ត៌មានបរិហារកេរ្តិ៍ នៅលើគណនី Facebook មួយឈ្មោះ Broda Kh កាលពី ថ្ងៃទី២ ខែតុលា កន្លងទៅនេះ។ នាងខ្ញុំមិនបានរស្មីសុំឱ្យគណនី Facebook ឈ្មោះ Broda Kh យករូបភាពប្តីអ្នកស្រី ទ្រី វួចឡាង ទៅផ្សព្វផ្សាយនោះទេ។ លើសពីនេះទៅទៀតខ្លឹមសារព័ត៌មានដែលបានលើកឡើងថា ប្តីអ្នកស្រី ទ្រី វួចឡាង ជាប់ពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លី ជាមួយប្រជាពលរដ្ឋ ក៏នាងខ្ញុំមិនបានដឹងរឿងនេះដែរ។ បន្ថែមពីនេះ នាងខ្ញុំ គឹម ម៉ាក់លើ ក៏ សូមធ្វើការជូនដំណឹងទៅ អ្នកស្រី ទ្រី វួចឡាង ឱ្យបានជ្រាបថា ៖ អស់រយៈពេលជាច្រើនឆ្នាំ មកហើយបន្ទាប់ពីបានខ្ចីប្រាក់ពីនាងខ្ញុំ អ្នកស្រីមិនបានបំពេញកាតព្វកិច្ចសងប្រាក់មកខាងខ្ញុំ តាមកិច្ចសន្យានោះទេ។ បញ្ហានេះបានបង្កការលំបាកមកលើរូបនាងខ្ញុំយ៉ាងខ្លាំងដែលត្រូវ ប្រឈមមុខដោះស្រាយសងបំណុលគេជំនួសអ្នកស្រី ទ្រី វួចឡាង អស់រយៈពេលជាច្រើនឆ្នាំ៕ រក្សាសិទ្ធដោយ៖ CEN






