ភ្នំពេញ៖ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយនគរបាលអន្តោប្រវេសន៍ បានរកឃើញកញ្ឆាក្រៀម ជិត ៣៤គីឡូក្រាម ដែលលាក់បង្កប់ក្នុងវ៉ាលីសម្លៀកបំពាក់របស់អ្នកដំណើរបរទេសម្នាក់ ខណៈរូបគេត្រៀមចាកចេញពីកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិតេជោ។
ប្រតិបត្តិការ ត្រួតពិនិត្យនេះ បានធ្វើឡើង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្នុងពេលត្រួតពិនិត្យនោះ មន្ត្រីជំនាញបានរកឃើញ កញ្ឆា ក្រៀមចំនួន ២០ដុំ ដែលមានទម្ងន់សុទ្ធសរុប ៣៣,០៧៣ក្រាម ឬប្រមាណ ៣៣,០៧គីឡូក្រាម លាក់បង្កប់ក្នុងវ៉ាលីសម្លៀកបំពាក់របស់អ្នកដំណើរខាងលើ។
ក្រោយរកឃើញវត្ថុតាង មន្ត្រីជំនាញបានអនុវត្តនីតិវិធីបឋម និងរៀបចំកំណត់ហេតុបទល្មើសច្បាប់គយ មុនប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវ បាន តុលាការសម្រេចឃុំខ្លួន បណ្ដោះអាសន្ននៅក្នុង ពន្ធនាគារខេត្តកណ្តាល ពីបទ រក្សាទុក និង ដឹកជញ្ជូន ដោយខុសច្បាប់ នូវ សារធាតុញៀន ដើម្បីរង់ចាំ សវនាការ តាមនីតិវិធីច្បាប់ របស់កម្ពុជា៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






