ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនសរុបចំនួន ៩០ បានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ដោយមានគោលបំណងជំរុញទំនាក់ទំនងធុរកិច្ច ពង្រីកឱកាសពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងស្វែងរកដៃគូសហការថ្មីៗ

សាធារណរដ្ឋអាស៊ែបៃហ្សង់៖ វេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារសៀលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦ ។
វេទិកានេះមានការចូលរួមពីតំណាងក្រុមហ៊ុនអាស៊ែបៃហ្សង់ចំនួន ១០៧ នាក់ មកពីក្រុមហ៊ុនសរុបចំនួន ៩០ ដោយមានគោលបំណងជំរុញទំនាក់ទំនងធុរកិច្ច ពង្រីកឱកាសពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងស្វែងរកដៃគូសហការថ្មីៗរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើតផលប្រយោជន៍ទៅវិញទៅមក។ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម