សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណៈប្រតិភូកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៥៣ នៃសហភាពអន្តរសភា (IPU) នៅអារុស្សា ប្រទេសតង់ហ្សានី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។
អ្នកនាំពាក្យគណៈប្រតិភូកម្ពុជាចូលរួមមហាសន្និបាតលើកទី១៥៣ នៃសហភាពអន្តរសភា (IPU) មានការ សោកស្តាយចំពោះការលើកឡើងដែលមានលក្ខណៈបំភាន់ និងមិនត្រឹមត្រូវតាមការពិត ដែលធ្វើឡើង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយតំណាងសភាថៃ ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុនេះ អ្នកនាំពាក្យយល់ឃើញថា ចាំបាច់ត្រូវបញ្ជាក់ពីជំហររបស់កម្ពុជាចំពោះការលើកឡើងរបស់ប្រតិភូថៃ ដូចតទៅ៖
ចំណុចទី១៖
ការលើកឡើងរបស់កម្ពុជាគឺផ្អែកលើគោលការណ៍សំខាន់ៗនៃធម្មនុញ្ញអង្គការសហប្រជាជាតិ រួមមាន សមភាពអធិបតេយ្យរវាងរដ្ឋ (មាត្រា ២ កថាខណ្ឌទី១) ការហាមឃាត់ការគំរាមកំហែង ឬ ការប្រើប្រាស់កម្លាំង (មាត្រា ២ កថាខណ្ឌទី៤) និងកាតព្វកិច្ចដោះស្រាយវិវាទដោយសន្តិវិធី (មាត្រា ៣៣)។ ការថ្លែងការណ៍របស់កម្ពុជានៅលើឆាកអន្តរជាតិ មិនមែនជាការវាយប្រហារ នោះទេ ប៉ុន្តែជាការអនុវត្តសិទ្ធិអធិបតេយ្យដោយស្របច្បាប់ ដើម្បីបញ្ជាក់ការពិត និងលើក កម្ពស់ការគោរពច្បាប់អន្តរជាតិ។
ការចាត់ទុកសេចក្តីថ្លែងការណ៍របស់កម្ពុជាថា “មានលក្ខណៈលំអៀង» ឬ «បំភ្លៃការពិត» គឺជា ការមិនអើពើចំពោះការពិតនៅលើទីកន្លែងជាក់ស្តែងដែលអាចផ្ទៀងផ្ទាត់បាន។ ចាប់តាំងពីអំពើ ឈ្លានពានក្នុងឆ្នាំ២០២៥ កន្លងមក ផ្នែកមួយចំនួននៃទឹកដីអធិបតេយ្យរបស់កម្ពុជានៅតែស្ថិតក្រោម ការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ព្រមទាំងរបាំងផ្សេងៗនៅក្នុងតំបន់ទាំងនោះ ដែលរារាំងជនស៊ីវិល កម្ពុជារាប់ម៉ឺននាក់ ដែលបានភៀសខ្លួន មិនអាចវិលត្រឡប់ទៅកាន់ភូមិកំណើតវិញ។ សកម្មភាពទាំងនេះគឺជាការ រំលោភលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងកិច្ចព្រមព្រៀងទ្វេភាគីថ្មីៗ រួមមាន សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ឆ្នាំ២០២៥ ក្របខ័ណ្ឌការងាររបស់គណៈកម្មការចម្រុះ ព្រំដែន (JBC) និងសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ។ ការលើកឡើងអំពីស្ថានភាពជាក់ ស្តែងទាំងនេះ គឺជាការការពារសន្តិភាព និងយុត្តិធម៌ មិនមែនជាការបំភ្លៃការពិតនោះទេ។
ចំណុចទី២៖
កម្ពុជាបានគាំទ្រជានិច្ចការសន្ទនាទ្វេភាគី និងការដោះស្រាយវិវាទដោយសន្តិវិធី។ ទោះជាយ៉ាង ណាក៏ដោយ ការសន្ទនាបែបនេះត្រូវធ្វើឡើងដោយសុច្ឆន្ទៈ និងមិនត្រូវរារាំងដល់ការប្រើប្រាស់ យន្តការអន្តរជាតិស្របច្បាប់ ក្នុងករណីដែលពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមាន កាតព្វកិច្ចគតិយុត្ត ឬកាតព្វកិច្ចនានាក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិនោះឡើយ។ ក្នុង ន័យនេះ ទោះបីកម្ពុជាបានស្នើសុំតាមមធ្យោបាយការទូតឱ្យបន្តការងារវាស់វែង និងខណ្ឌសីមា ព្រំដែនរួមគ្នាក៏ដោយ ការពន្យារពេលម្តងហើយម្តងទៀតនៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) បានបង្កឱ្យមានការព្រួយបារម្ភអំពីឆន្ទៈពិតប្រាកដក្នុងការជំរុញដំណើរការទ្វេភាគីឱ្យមាន វឌ្ឍនភាពទៅមុខ។ ការសន្ទនាទ្វេភាគី និងយន្តការអន្តរជាតិ មិនមែនជាយន្តការដែលញែក ដាច់ពីគ្នានោះទេ។ ផ្ទុយទៅវិញ យន្តការទាំងពីរគួរតែបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដើម្បី ននូវដំណោះស្រាយមួយប្រកបដោយសន្តិវិធី ស្របតាមច្បាប់ និងមានចីរភាព។
កម្ពុជាបានបង្ហាញជានិច្ចនូវសុច្ឆន្ទៈ និងការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ដំណើរការ ស្វែងរកការពិតដោយអព្យាក្រឹត្យ និងផ្អែកលើភស្តុតាង ចំពោះបញ្ហាទាំងអស់ដែលពាក់ព័ន្ធនឹង ជម្លោះ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន រួមទាំង បញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់បែកចង្កោមផងដែរ។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិលឯករាជ្យ ក្នុងការចងក្រង ឯកសារស្តីពីការពិត និងផលវិបាកផ្នែកមនុស្សធម៌ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ ដែលគួរឱ្យទុកចិត្ត រួមទាំងរបាយការណ៍ការត្រួតពិនិត្យគ្រាប់បែកចង្កោម ២០២៦ (Cluster Munition Monitor 2026) ផងដែរ។
ចំណុចទី៣៖
សុន្ទរកថារបស់ឯកឧត្តមប្រធានគណៈប្រតិភូកម្ពុជាមិនដែលបានអះអាងថា ការបញ្ចប់អនុស្សរណៈ នៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ មានន័យថា ត្រូវបោះបង់ចោលការដោះស្រាយវិវាទ ដោយសន្តិវិធីដោយស្វ័យប្រវត្តិនោះទេ។ ការបកស្រាយបែបនេះគឺមិនត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញ ការបញ្ចប់អនុស្សរណៈនេះបានធ្វើឱ្យបាត់បង់ក្របខ័ណ្ឌទ្វេភាគីតែមួយគត់ដែលត្រូវបានបង្កើត ឡើងជាពិសេសសម្រាប់ដោះស្រាយវិវាទដែនសមុទ្រ ដែលជាកត្តាធ្វើឱ្យប៉ះពាល់ដល់ភាព ច្បាស់លាស់ ភាពអាចប៉ាន់ប្រមាណបាននៃដំណើរការដោះស្រាយវិវាទ ការជឿទុកចិត្តគ្នាទៅវិញ ទៅមក និងទំនុកចិត្តលើការប្តេជ្ញាចិត្តទ្វេភាគី។
[10/11/2026 5:48 PM] Kolap1 Toch: កម្ពុជាបន្តខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការផ្តួចផ្តើមនីតិវិធីផ្សះផ្សា ដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ដំណើរការ នេះដែលកំពុងប្រព្រឹត្តទៅ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការដោះស្រាយវិវាទ ដោយសន្តិវិធី ការទប់ស្កាត់ការកើនឡើងនៃភាពតានតឹង និងការសម្រេចឱ្យបាននូវសន្តិភាព យូរអង្វែង។
ចំណុចទី៤៖
សន្តិភាព និងវិបុលភាព គឺជាសេចក្តីប្រាថ្នាដ៏មុតមាំ និងជាមូលដ្ឋានគ្រឹះនៃការប្តេជ្ញាចិត្តរបស់ កម្ពុជា ក្នុងការថែរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងធានាឱ្យបាននូវសន្តិភាព យូរអង្វែង។ ការសម្រេចបាននូវគោលដៅទាំងនេះ មិនអាចពឹងផ្អែកត្រឹមតែពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែតម្រូវឱ្យមានការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការអនុលោមតាមច្បាប់អន្តរជាតិ និងការបំពេញការប្តេជ្ញាចិត្តដោយសុច្ឆន្ទៈ។ រក្សាសិទ្ធដោយ៖សុទ្ធលី















