ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ទៀ សីហា អះអាងថា កម្ពុជាមិនមានបំណងបង្កជម្លោះជាមួយប្រទេសជិតខាងណាមួយឡើយ ហើយក៏មិនត្រូវការសង្គ្រាមនោះទេ

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនមានបំណងបង្កជម្លោះជាមួយប្រទេសជិតខាងណាមួយឡើយ ហើយកម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ផ្ទុយទៅវិញ កម្ពុជាត្រូវការជាចាំបាច់នូវសន្តិភាព និងការអភិវឌ្ឍ ។

ការបញ្ជាក់នេះបានធ្វើឡើងនៅចំពោះមុខមន្ត្រីអង្គការសហប្រជាជាតិ (UN) និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៨៦៤ ទៅបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រិកកណ្ដាល និងពិធីបំពាក់មេដាយជូនកង ៨៧២ និងកង៩៨ទី៣ ដែលបានបំពេញបេកកម្មដោយជោគជ័យ នៅសាធារណរដ្ឋសូដង់ខាងត្បូង និង នៅសាធារណរដ្ឋអាហ្រិកកណ្ដាលកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានរម្លឹកថា ប្រទេសកម្ពុជា​ បានឆ្លងកាត់សង្គ្រាមស៉ីវិលដ៏រ៉ាំរ៉ៃរួចមកហើយ ដូច្នេះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា យល់យ៉ាងច្បាស់ពីផលលំបាកដែលបង្កឡើងដោយភ្លើងសង្គ្រាម។ បន្ទាប់ពីទទួលសុខសន្តិភាព ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីគោលនយោបាយការបរទេសរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ជាតិកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម អស្ថិរភាព និងការកសាងសន្តិភាពឡើងវិញ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាមិនមានបំណងបង្កជម្លោះជាមួយប្រទេសជិតខាងណាមួយឡើយ។ កម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ផ្ទុយទៅវិញ កម្ពុជាត្រូវការជាចាំបាច់នូវសន្តិភាព និងស្ថិរភាព ដើម្បីធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ៕រក្សាសិទ្ធដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]