ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងកិច្ចប្រជុំនៅទីចាត់ការ អ.ស.ប. ឯកអគ្គរាជទូត កែ សុវណ្ណ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរពយ៉ាងពេញលេញរបស់រដ្ឋសមាជិកចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ

ហ្សឺណែវ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ — ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចូលរួមកិច្ចប្រជុំក្រុមប្រទេសដែលមានទស្សនៈដូចគ្នា (Like-Minded Group – LMG) ដែលបានប្រព្រឹត្តទៅនៅទីចាត់ការ អ.ស.ប. ដើម្បីត្រៀមលក្ខណៈសម្រាប់សម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC63)។កិច្ចប្រជុំនេះបានផ្តល់ឱកាសដ៏មានសារៈសំខាន់សម្រាប់សមាជិក LMG ក្នុងការផ្លាស់ប្តូរទស្សនៈ សម្របសម្រួលគោលជំហរ និងពិភាក្សាអំពីបញ្ហាដែលជាផលប្រយោជន៍រួម នៅមុនសម័យប្រជុំខាងមុខ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរពយ៉ាងពេញលេញរបស់រដ្ឋសមាជិកចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ឯកឧត្តមបានលើកឡើងពីភាពចាំបាច់ក្នុងការលើកកម្ពស់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការដោះស្រាយវិវាទដោយសន្តិវិធី ព្រមទាំងការគោរពសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការការពារជនស៊ីវិល។កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តពិគ្រោះយោបល់ សម្របសម្រួល និងចូលរួមប្រកបដោយលក្ខណៈស្ថាបនាយ៉ាងជិតស្និទ្ធជាមួយសមាជិក LMG ក្នុងអំឡុងសម័យប្រជុំ HRC63 និងតទៅមុខទៀត។រក្សាសិទ្ធដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]