ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងអប់រំ ចុះពិនិត្យនៃដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញចុះពិនិត្យដំណើការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦ បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦មក ដោយដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានអ្វីជាបញ្ហាគួរឱ្យកត់សម្គាល់ឡើយ។

សមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹក MCS និងអនុគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ បានបំពេញភារកិច្ច ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ ប្រកបដោយការយកចិត្តទុកដាក់ ស្មារតីទទួលខុសត្រូវខ្ពស់ និងរក្សាភាពស្ងប់ស្ងាត់ល្អ ដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ។

តាមការគ្រោងទុក ដំណើរការនេះនឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ហើយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រោងនឹងផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។រក្សាសិទ្ធដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]