ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាត្រៀមខ្លួនទទួលគណៈប្រតិភូខេត្តកេប៊ិចចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញ

ម៉ុងរេអាល់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ – ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជា ប្រចាំកាណាដា ដែលមាននិវេសនដ្ឋាននៅទីក្រុងញូវយ៉ក បានជួបលោក FRÉDÉRIC CZOR មន្រ្តីទទួលបន្ទុកកិច្ចការកម្ពុជានៃក្រសួងទំនាក់ទំនងអន្តរជាតិ និងហ្វ្រង់កូហ្វូនី នៃខេត្តកេប៊ិច នៅក្រុងម៉ុងរេអាល់។

នៅក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរាជទូត បានកត់សម្គាល់ដោយពេញចិត្តចំពោះការកើនឡើងនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងខេត្តកេប៊ិក, បញ្ជាក់ពីការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងដែលមានស្រាប់នេះបន្ថែមទៀត និងថ្លែងអំណរគុណកាណាដាចំពោះការគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនគណៈប្រតិភូខេត្តកេប៊ិចចូលរួមកិច្ចប្រជុំកំពូលនេះនៅភ្នំពេញផងដែរ។ ជាការឆ្លើយតប លោក FRÉDÉRIC CZOR បានឯកភាពចំពោះការឡើងរបស់ឯកឧត្តម ឯកអគ្គរាជទូត ហើយគូសបញ្ជាក់ថា គណៈប្រតិភូនៃរដ្ឋាភិបាលថ្មីនៃខេត្តកេប៊ិច រួមជាមួយនឹងវិស័យឯកជន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ។ លោក CZOR ក៏បានជូនពរឱ្យកិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយផ្លែផ្កា។ រក្សាសិទ្ធដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]