ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ គេហទំព័រ អាណាចក្រនគរភ្នំ ដោយម្ចាស់អង្គភាពបានបំពានច្បាប់ស្តីពីរបបសារព័ត៌មាន និងវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៏មា​នបានសម្រេចដកហូតប្រកាសលេខ ១៥៧ ប្រក ព.ម. ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក អុន សំអឿន សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ ០៥០៨៤០៩០៥ ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ម្ចាស់សហគ្រាស គេហទំព័រ អាណាចក្រនគរភ្នំ ផ្សព្វផ្សាយតាមរយៈគេហទំព័រឈ្មោះ www.kehaktompor anachaknokorphnom.com.kh មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅភូមិស្ពឺខាងកើត ឃុំស្ពឺ (ក) ស្រុកបាភ្នំ ខេត្ត ព្រៃវែង ដោយម្ចាស់អង្គភាពបានបំពានច្បាប់ស្តីពីរបបសារព័ត៌មាន និងវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈនិងការប្រកបវិជ្ជាជីវៈ។ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

បើតាមការចេញផ្សាយព័ត៌មានរបស់អាណាចក្រនគរភ្នំ បានឲ្យដឹងថា ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ គេហទំព័រ អាណាចក្រនគរភ្នំ របស់ លោក អុន សំ អឿន ហៅ ហង្ស បណ្ឌិត ដោយម្ចាស់អង្គភាពបានបំពានច្បាប់ស្តីពីរបបសារព័ត៌មាន និងវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ។

ចង់ប្រាប់បងប្អួន ថា នៅលើលោកនេះ វាគ្មានអ្វីស្ថិតថេនោះទេ ស្រឡាញ់វិស័យ នេះណាស់ តែគ្រប់យ៉ាងត្រូវបានបញ្ចប់អស់ហើយ។រក្សាសិទ្ធដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]