ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរបស់ប្រទេសកម្ពុជានិងវៀតណាម មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ រាប់តាំងពីវិស័យ នយោបាយ រហូតដល់ពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន

ភ្នំពេញ ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្តី្រ និងឯកឧត្តម ង្វៀន មិញវ៉ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ថៃ្ងព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

ថ្លែងនៅក្នុងឱកាសបើកពិធីនេះលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានសម្តែងនូវក្តីរីករាយដែលកម្ពុជា បន្តរក្សាបាននូវស្ថិរភាពនយោបាយ ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចមានប្រសិទ្ធភាព និងការងាកទៅពង្រីកសកម្មភាពកិច្ចការបរទេសយ៉ាងសកម្ម។ ខណៈក្នុងបរិបទនេះ ទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរនៅតែស្ថិតជាចំណុចភ្លឺស្វាង ដោយទំហំពាណិជ្ជកម្មក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ បានកើនឡើងដល់កម្រិតកំណត់ត្រាជិត ៧.៨ប៊ីលានដុល្លារអាមេរិក កើនឡើង១០,៣%។

ជាមួយគ្នានេះលោកទូត ក៏បានគូសបញ្ជាក់ពីតម្លៃប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ ដែលបានផ្លាស់ប្តូរប្រទេសវៀតណាមពីប្រទេសចំណុះ ឱ្យទៅជាប្រទេសឯករាជ្យ មានឯកភាពជាតិ និងកំពុងអភិវឌ្ឍយ៉ាងរីកចម្រើន។ លោកទូតវៀតណាម បានរំលេចពីការប្តេជ្ញាចិត្តនៃមហាសន្និបាតលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម ក្នុងគោលដៅនាំយកប្រទេសជាតិឈានចូលយុគសម័យថ្មីផងដែរ។

ស្តីពីទំនាក់ទំនងវៀតណាម-កម្ពុជា នាពេលកន្លងមក លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើដំណើរទស្សនកិច្ចជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលក្នុងនោះលេចធ្លោជាងគេគឺ ដំណើរទស្សនកិច្ចនៅកម្ពុជារបស់ អគ្គលេខាបក្ស To Lam កាលពីខែកុម្ភៈ ឆ្នាំ២០២៦ របស់សមមិត្ត Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃលេខាមជ្ឈឹមបក្ស កាលពីខែមេសា ឆ្នាំ២០២៦ ព្រមទាំងដំណើរទស្សនកិច្ចនៅវៀតណាមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីខែមិថុនា ឆ្នាំ២០២៦ និងសម្តេចប្រធានរដ្ឋសភា ឃួន សុដារី កាលពីខែកក្កដា ឆ្នាំ២០២៦ ដែលបានបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតកំពូលថ្មីមួយទៀត។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមសូមសម្ដែងអំណរសាទរយ៉ាងស្មោះស្ម័គ្រ និងសូមជូនពរបវរមហាប្រសើរជូន ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមជាបងប្អូន សូមទទួលបានសុខភាពល្អ សុភមង្គល វិបុលភាព និងជោគជ័យធំធេងថែមទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ថ្លែងបន្តទៀតថា ខណៈដែលទិវាឯករាជ្យថ្ងៃទី២ខែកញ្ញាកាន់តែខិតជិតមកដល់ ប្រជាជនវៀតណាម កំពុងស្ថិតក្នុងអារម្មណ៍រីករាយនៃការរំឭកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រួមជាមួយនឹងការ ចងចាំអំពីវីរភាពអង់អាចក្លាហានរបស់យុទ្ធជនដែលបានតស៊ូប្រយុទ្ធ ដើម្បីបុព្វហេតុយុត្តិធម៌។ ការស្នេហាជាតិ និងពលិកម្មរបស់ពួកគេ ដើម្បីទទួលបានសិទ្ធិស្វ័យសម្រេចតែងតែត្រូវបាន ចងចាំនិងដឹងគុណជានិច្ច ដោយយុវជនជំនាន់ក្រោយ។
ខ្ញុំសូមអបអរសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរយ៉ាងស្វាហាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាពិសេសការទទួលបានកំណើនសេដ្ឋកិច្ចជាង៨% នៅក្នុងឆ្នាំ ២០២៥។ ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្ត វៀតណាម ដែលមានឯកឧត្តម តូ ឡឹម អគ្គលេខាធិការ និងជាប្រធានរដ្ឋជាប្រមុខដឹកនាំ វៀតណាមនឹងសម្រេចបានទិសដៅសហស្សវត្សរ៍ធំៗចំនួនពីរ៖ ទី១ ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម និងទី២ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ក៏ដូចជាការលើកស្ទួយកិត្យានុភាព និងតួនាទីរបស់វៀតណាម នៅលើឆាកតំបន់ និងអន្តរជាតិ។

កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដែលបានកសាងឡើងឈរលើមូលដ្ឋាននៃការគោរពគ្ន ទៅវិញទៅមក និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» »។
សុន្ទរកថាឯកឧត្ដមសន្តិបណ្ឌិត នេត សាខឿន ឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមមិត្តភាពរបស់យើងមានលក្ខណៈពិសេស និងមានគុណតម្លៃមិនអាចកាត់ថ្លៃបាន។ មិត្តភាពជាប្រពៃណី ការជួយឧបត្ថម្ភ និងគាំទ្រគ្នាទៅវិញទៅមក ទាំងនៅអតីកាល និងពេល បច្ចុប្បន្ន បានរួមចំណែកដល់សមិទ្ធផលនានាដែលសម្រេចបាន ក្នុងការនាំមកនូវការអភិវឌ្ឍនិងវិបុលភាពរបស់ប្រជាជនយើងទាំងពីរ។

យើងនៅតែចងចាំជានិច្ចនូវសច្ចភាពនៃប្រវត្តិសាស្ត្រ ក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក នាអតីតកាល នៅគ្រាដែលប្រជាជនកម្ពុជាបានលះបង់ និងគាំទ្រវៀតណាម ក្នុងការតស៊ូដើម្បី បុព្វហេតុនៃឯករាជ្យភាព និងឯកភាពជាតិវៀតណាម និងពលិកម្មរបស់កងទ័ពស្ម័គ្រចិត្ត និង ប្រជាជនវៀតណាមក្នុងការជួយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវទំនាក់ទំនងកក់ក្ដៅតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច ការប្រាស្រ័យទាក់ទងគ្នាគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងប្រជាជននៃ ប្រទេសទាំងពីរ។ ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ វៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០២៦ នៅកម្ពុជា និងទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី កាលពីខែមិថុនា ឆ្នាំ២០២៦ នៅវៀតណាម បានបង្ហាញពីការពង្រឹង ថែមទៀត នូវទំនាក់ទំនងស្អិតរមួត និងការប្តេជ្ញាចិត្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរបស់យើង មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ រាប់តាំងពីវិស័យ នយោបាយ រហូតដល់ពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ (ចាប់តាំងពីឆ្នាំ២០២២) វៀតណាមជាដៃគូ ពាណិជ្ជកម្មធំលំដាប់ទី៣របស់កម្ពុជា ហើយរយៈពេល៧ខែឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្ម ជាមួយវៀតណាមនៅតែរក្សាបានចំណាត់ថ្នាក់ទី៣(បន្ទាប់ពីចិន និងសហរដ្ឋអាម៉េរិក)។ ខ្ញុំមាន សុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មទ្វេភាគី នឹងបន្តកើនឡើងរហូតដល់សម្រេចគោលដៅ ២០ប៊ីលានដុល្លារអាម៉េរិក នាពេលឆាប់ៗខាងមុខ។
សុន្ទរកថាឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឆ្នាំ២០២៥ ការវិនិយោគរបស់វៀតណាមឈរលំដាប់ទី៣ នៃវិនិយោគបរទេស ហើយនៅលំដាប់ទី២(បន្ទាប់ពីសិង្ហបុរី)ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។

ទេសចរវៀតណាមមកកម្ពុជាបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវបរទេស។ ជាមួយគ្នានេះដែរ ទេសចរកម្ពុជាទៅវៀតណាមក៏ឈរនៅលំដាប់ទី១ ក្នុងចំណោមប្រទេសសមាជិក អាស៊ានផងដែរ។ កំណើនភ្ញៀវទេសចរដ៏ច្រើនរវាងប្រទេសទាំងពីរ បានបង្ហាញអំពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធ និងកក់ក្ដៅ។
ចំពោះការតភ្ជាប់ មកដល់ពេលនេះ ប្រទេសទាំងពីរមានជើងហោះហើរត្រង់សរុប ៨៧ជើងក្នុងមួយសប្ដាហ៍ ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន២ (Viet Nam Airlines និង Vietjet Air) និង ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia។ បន្ថែមលើនេះ ការតភ្ជាប់ផ្លូវគោករបស់យើងក៏កាន់តែមានភាពសម្បូរបែប។ យើងទើបបានដាក់សម្ពោធជាផ្លូវការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ (ព្រៃវែង) – តឹនណាម (តៃនិញ) កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយក្នុងពេលឆាប់ៗខាងមុខនឹងមានផ្លូវល្បឿនលឿន តភ្ជាប់ ភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងការដឹកជញ្ជូនភ្ញៀវទេសចរ និងទំនិញបន្ថែមទៀត។
កម្ពុជា និងវៀតណាម បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងគាំទ្រគ្នាទៅវិញ ទៅមក ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ អាស៊ាន និងក្របខ័ណ្ឌ អនុតំបន់ ដែលមិនត្រឹមតែបម្រើផលប្រយោជន៍រួមរបស់ប្រទេសយើងទាំងពីរប៉ុណ្ណោះទ តែថែមទាំងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់ និងពិភពលោក ផងដែរ។
ឆ្នាំ២០២៧ ខាងមុខ ជាខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២៧) ប្រទេសទាំងពីរ នឹងរួមគ្នារៀបចំសកម្មភាពនានា ឱ្យបានអធិកអធម ដើម្បីអបអរសាទរឆ្នាំដ៏វិសេសវិសាលនេះ។រក្សាសិទ្ធដោយ៖CEN

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]