ខេត្តព្រះសីហនុ-នាវាល្បាតឈូងសមុទ្រ HMS Tamar របស់កងទ័ពជើងទឹកព្រីតថេន បានមកដល់ប្រទេសកម្ពុជា ដែលជាដំណើរទស្សនកិច្ចលើកទី៣របស់កងទ័ពជើងទឹកព្រីតថេនមកកាន់កម្ពុជា ចាប់តាំងពីឆ្នាំ ២០២៣។
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឧត្តមនាវីត្រី អ៉ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអង់គ្លេស ចំនួន០១គ្រឿង ឈ្មោះ HMS TAMAR (P233) ដឹកនាំដោយលោកវរនាវីទោ Tom Lindsey RN មេបញ្ជាការនាវា ចូលសំចតនៅផែលេខ២ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ក្នុងដំណើរទស្សនកិច្ចរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា.
-លក្ខណៈបច្ចេកទេសនាវា HMS TAMAR (P233)
+ទម្ងន់ផ្ទុក ២០០០តោន
+បណ្ដោយ ៩០ម៉ែត្រ
+ទទឹង ១៣ម៉ែត្រ
+ជម្រៅទឹក ៤,៣ម៉ែត្រ
+កម្ពស់ ៣៣ម៉ែត្រ
- ល្បឿន ២៤knots
+មេបញ្ជាការនាវា វរនាវីទោ Tom Lindsey RN.
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ HMS Tamar នឹង៖ ហ្វឹកហ្វឺនរួមជាមួយកងទ័ពជើងទឹកកម្ពុជា. ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងការផ្លាស់ប្តូរជំនាញរវាងកម្ពុជា និងចក្រភពអង់គ្លេស និងគាំទ្រកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕ រក្សាសិទ្ធដោយ៖សុទ្ធលី












