ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែមឆ្នាំ២០២៦

ប៉ារីស ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦សូមជម្រាបជូនថា កម្ពុជា គឺជា “ប្រទេសកិត្តិយស» ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែមលើកទី ១៩ ដ៏ល្បីល្បាញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។

ការផ្តល់កិត្តិយសដ៏ថ្លៃថ្លានេះ សបញ្ជាក់ពីភាពរស់រវើក និងនិរន្តរភាពនៃចំណងមិត្តភាព ប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលផ្សារភ្ជាប់រវាងកម្ពុជា ជាមួយសហគមន៍ហ្វ្រង់កូហ្វូន។ មិនតែប៉ុណ្ណោះ ក៏ជាការសម្តែងនូវការគោរពដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចឪ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាផលិតករភាពយន្ត និងជាព្រះបិតាស្ថាបនិកមួយព្រះអង្គ នៃអង្គការហ្វ្រង់កូហ្វូនី។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅក្រោមព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចរាជបុត្រី ព្រះ អនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងជាសមាជិកព្រឹទ្ធសភាកម្ពុជា។

ស្នាដៃភាពយន្តខ្មែរចំនួន ៩ នឹងត្រូវចាក់បញ្ចាំងជាកិត្តិយសក្នុងព្រឹត្តិការណ៍នេះ (ក្រៅ ការប្រកួតប្រជែង) ដើម្បីផ្សារភ្ជាប់រវាងផលិតករជំនាន់មុន និងជំនាន់ក្រោយ ព្រមទាំងលាតត្រដាង ពីទំព័រប្រវត្តិសាស្ត្ររយៈពេល៤ទសវត្សរ៍ ដោយបង្ហាញពីស្មារតីរឹងមាំ និងភាពធន់របស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ទុក្ខវេទនាជាច្រើន ប៉ុន្តែនៅតែអាចបន្តការខិតខំច្នៃប្រឌិត អភិវឌ្ឍខ្លួន និងថែរក្សា អត្តសញ្ញាណវប្បធម៌ជាតិ។

វត្តមាននៅទីក្រុងអង់ហ្គូលែមនេះ ក៏ជាការចាប់ផ្តើមត្រៀមរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅ របស់កម្ពុជាចំពោះមហាគ្រួសារហ្វ្រង់កូហ្វូនីទាំងមូល ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅរាជធានី ភ្នំពេញ។

សូមគោរពអញ្ជើញយ៉ាងកក់ក្តៅដល់សាធារណជននិយាយភាសា ស្ថានឯកអគ្គរាជទូតកម្ពុជា បារាំង អ្នកស្នេហាវិស័យភាពយន្ត និងបងប្អូនសហគមន៍ខ្មែរនៅប្រទេសបារាំងទាំងអស់ ចូលរួមឱ្យ បានច្រើនកុះករក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ដែលជាការផ្លាស់ប្តូរអន្តរវប្បធម៌ និងបង្កប់នូវស្មារតី ភាតរភាពរួមគ្នា៕រក្សាសិទ្ធដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]