ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ទទួលជួប លោក កឹម សុខា និងកូនស្រី ជាថ្មីម្តងទៀត ជក់និយាយគ្នារហូត ៣ម៉ោង

ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលជួប លោក កឹម សុខា និងកូនស្រី ជាថ្មីម្តងទៀត ខណៈ សម្ដេច ថា លោកស្រី គឹម មនោវិទ្យា ពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។
សម្តេចតេជោ បានបញ្ជាក់លើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ពោលមុនពេលលោក កឹម សុខា ចុះសួរសុខទុក្ខកងទ័ព និងជនភៀសសឹក លោក កឹម សុខា បានអញ្ជើញសម្តេច។ នៅថ្ងៃនេះ លោក កឹម សុខា និងភរិយា ព្រមទាំងកូនស្រី បានអញ្ជើញសួរសុខទុក្ខសម្តេចម្តងទៀត ។
សម្តេចបានបញ្ជាក់ថា សម្តេច និងលោក កឹម សុខា ជក់និយាយគ្នារហូត ៣ម៉ោង ពោលពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ដោយនិយាយច្រើនជាមួយលោកស្រី កឹម មនោវិទ្យា ។
សម្តេចតេជោ បានសរសើរលោកស្រី កឹម មនោវិទ្យា ពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី