ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ថ្ងៃនេះមានការបែកធ្លាយការដែលខ្ញុំជំរុញឱ្យលោកស្រីសំ សុខាធ្វើការសូមទោសជាសាធារណៈចំពោះការជេររបស់គាត់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់
សីលធម៌សង្គម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា “មានមនុស្សមួយចំនួនមានយោបល់ថារឿងនេះត្រូវបានបញ្ចប់ហើយ។
ខ្ញុំសូមបញ្ជាក់ថារឿងក្តីលោកស្រីសំ សុខាមិនត្រូវបានបញ្ចប់តាមផ្លូវតុលាការទេ។
អ្នកដែលបានប្តឹងលោកស្រីសំ សុខានៅតុលាការនៅតែអាចបន្តហើយ
តុលាការនៅតែបន្តកាត់ក្តីរវាងដើមបណ្តឹងជាមួយចុងចោទសំ សុខាតាមនីតិវិធីនិងតាមច្បាប់បន្តទៀតព្រោះការ
សូមទោសរបស់លោកស្រីសំ សុខាមិនអាចរំលត់បណ្តឹងនៅតុលាការបានទេ។
ខ្ញុំក៏សូមអំពាវនាវចំពោះស្ថាប័នតុលាការពន្លឿនចាត់ការលើសំណុំរឿងនេះឲ្យបានឆាប់និងស្របតាមច្បាប់”៕រក្សាសិទ្ធដោយ៖សុទ្ធលី




