Friday, June 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ អញ្ជើញ ម៉ែគ្រូនុយក្លែអ៊ែរ មកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា

មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញលោកស្រី ទេព បូរី ដែលមហាជនស្គាល់ថា «ម៉ែគ្រូនុយក្លែអ៊ែរ» មកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់តម្លៃសង្គម ។
បើតាមមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងកិច្ចសន្យានោះ លោកស្រី ទេព បូរី បានយល់ ព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចលើចំណុចសំខាន់ៗមួយចំនួន ដូចជា៖ ត្រូវលុបវីដេអូ និងរូបថតសកម្មភាពទាំងឡាយណា ដែលបង្កឲ្យមានការប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងតថភាពសង្គម ចេញពីលើប្រព័ន្ធបណ្តាញសង្គមទាំងអស់របស់ខ្លួន ។
លោកស្រី បានអំពាវនាវដល់បរិស័ទ បងប្អូនអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមគ្រប់ប្រភេទទាំងអស់ ឱ្យចូលរួមសហការបញ្ឈប់ការថតចម្លង ឬចែកចាយបន្តនូវរូបភាព និងវីដេអូចាស់ៗរបស់លោកស្រី។ ជាមួយគ្នានេះ លោកស្រីក៏បានស្នើសុំឲ្យជួយលុបវីដេអូ និងរូបថតសកម្មភាព ទាំងចាស់ទាំងថ្មី ចេញពីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់បងប្អូនផងដែរ ។
អាជ្ញាធរ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការបន្តចែកចាយ ឬបង្ហោះរូបភាព និងសកម្មភាពរបស់ «ម៉ែគ្រូនុយក្លែអ៊ែរ» នៅលើបណ្តាញសង្គមតទៅទៀត។ ប្រសិនបើបុគ្គលណា នៅតែបន្តយកទៅបង្ហោះ ឬចែកចាយ ដែលបង្កឲ្យមានផលប៉ះពាល់នោះ នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ជាធរមានដោយខ្លួនឯង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

Screenshot
×