Friday, June 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបានចុះពិនិត្យទីតាំងសង្ស័យនាំចូលសាច់បង្កក​ និងផលិតផលពីប្រទេសថៃចំនួន៤ទីតាំង

នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ​ និងខណ្ឌសែនសុខ​ សហការជាមួយកម្លាំងជំនាញនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង បានចុះពិនិត្យទីតាំងសង្ស័យនាំចូលសាច់បង្កក​ និងផលិតផលពីប្រទេសថៃរួមមាន:
. ឃ្លាំងយីហោ «ភុត ប៊ុន ហម» ស្ថិតនៅក្នុងភូមិឆ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ
. ទីតាំងស្ថិតនៅផ្លូវ៥៩៨ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ
. ទីតាំងស្ថិតនៅផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ២​ ខណ្ឌឬស្សីកែវ
. ឃ្លាំងទំនិង ISR (ចែទូច) ស្ថិតនៅផ្លូវលំ ភូមិទី៤ សង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឬស្សីកែវ
. ទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុន FWI ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែនសុខ​។​

ក្រោយ​ចប់​ប្រតិបត្តិការ​ ក្រុមការងាររកឃេីញទីតាំងឃ្លាំងយីហោ «ភុត ប៊ុន ហម» ដែលបាននាំយកសាច់បង្កក​ និងផលិតផលមួយចំនួនពីប្រទេសថៃ។ ម្ចាស់ទីតាំងខាងលេីដែលបាននាំចូលសាច់ពីប្រទេសថៃ​ ត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជុំវិញការនាំចូលផលិតផលទាំងនេះ​ ​និង​ស្វែង​រក​អ្នក​ពាក់ព័ន្ធ។ រីឯទីតាំងឃ្លាំង ក្រុមការងារសម្រេចបិទបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់។

ជាមួយ​គ្នា​នេះ​​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​ និង​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​លោក​ លោកស្រី​ អភិបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំងស្តុក​ទំនិញ​ ឬ​ផលិតផល​បង្កក​ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លូន​ ដែល​សង្ស័យ​អាចមាន​ប្រភព​នាំចូល​ពី​ប្រទេស​ថៃ​ឱ្យ​បាន​ម៉ត់ចត់​។​ ទន្ទឹមនឹងនេះ​ ឯកឧត្ដម​អភិបាល​ បាន​សង្កត់​ធ្ងន់​ឱ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​អស់​ត្រូវ​អនុវត្ត​កិច្ចការ​ទាំង​អស់​នេះ​ព្រមៗគ្នា​ជាមួយ​នឹង​ការងារ​ចុះប្រតិបត្តិការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) ដោយ​មិនត្រូវ​រាថយ​ដាច់​ខាត​៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×