Friday, June 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ៖ មន្ត្រីជំនាញរបស់ក្រសួងកំពុងជួយអន្តរាគមន៍ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀង បណ្តាលឱ្យកម្មករ ២៧នាក់រងរបួស

លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មន្ត្រីជំនាញរបស់ក្រសួងដែលមានទាំងមន្ទីរការងារ និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធបាននិងកំពុងជួយអន្តរាគមន៍ជួយបញ្ជូនបងប្អូនដែលរងគ្រោះថ្នាក់ទៅកាន់មន្ទីរពេទ្យ។

បើតាមអ្នកនាំពាក្យរូបនេះ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងក្នុងភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បណ្តាលមកពីការដាច់ហ្វ្រាំង ដែលធ្វើឱ្យក្រឡាប់ និងធ្វើឱ្យកម្មករចំនួន ២៧នាក់រងរបួស ក្នុងនោះរបួសធ្ងន់៥នាក់ និងស្រាល ២២នាក់។

ក្នុងស្មារតីយកចិត្តទុកដាក់ដល់បងប្អូនកម្មករ ក្រុមការងារជំនាញរបស់ក្រសួងបន្តយកចិត្តទុកដាក់តាមដាន និងសម្របសម្រួល ជាមួយមន្ទីរពេទ្យជាប្រចាំ។ នេះបើតាមលោក ស៊ុន មេសា ដដែល។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវយ៉ាងទទួចឱ្យគោរពច្បាប់ចរាចរណ៍ ពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមុនពេលធ្វើដំណើរ និងយោគយល់គ្នាជាទីបំផុតលើដងផ្លូវ ដើម្បីកុំឱ្យកម្មករដែលជាអ្នកប្រើប្រាស់សេវាបន្តក្លាយជាជនរងគ្រោះ៕ក្សាសិទ្ធដោយ៖សុទ្ធលី

×