Tuesday, June 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋចំនួន ៤៥នាក់ តំណាងឱ្យពលរដ្ឋរងគ្រោះដីធ្លី ១១៤គ្រួសារ មកពីឃុំរួសរាន់ និងមកពីឃុំរីករាយមាន ៥៦គ្រួសារ ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឡើងមកដាក់ពាក្យសុំអន្តរាគមន៍នៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី

នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៩ព្រឹក ពលរដ្ឋចំនួន ៤៥នាក់ តំណាងឱ្យពលរដ្ឋរងគ្រោះដីធ្លី ១១៤គ្រួសារ មកពីឃុំរួសរាន់មានទំហំដីសរុប ៧៤៩.៦៣៩ហិកតា និងមកពីឃុំរីករាយមាន ៥៦គ្រួសារ ដែលមានផ្ទៃដី៣០៣.២០ហិកតា ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឡើងមកដាក់ពាក្យសុំអន្តរាគមន៍នៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងមហាផ្ទៃ ដោយសារតែក្រុមក្រុមហ៊ុនគ្លូប៊លហ្គ្រីន(ខេមបូឌៀ)អេនើជីឌីវេឡុបមែន បានបន្តយកគ្រឿងចក្រទៅធ្វើការឈូសឆាយបំផ្លិចបំផ្លាញផលដំណាំរបស់ពួកគាត់ដោយមិនមានការដោះស្រាយផលប៉ះពាល់។នេះបើតាមការផ្សាយព័ត៌មានរបស់អង្គការអាដហុកនាថ្ងៃចន្ទនេះ។

លើសពីនោះក្រុមហ៊ុនបានបង្ខំឱ្យពលរដ្ឋទទួលយកសំណងតិចតួចបំផុតដែលក្រុមហ៊ុនបានកំណត់ដោយខ្លួនឯង “បើទទួលយកសំណង ក៏យកដី បើមិនទទួលយកសំណង ក៏យកដីដែរ” ដែលធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង។
ជាលទ្ធផលនៅព្រឹកនេះខាងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានកំពុងតែជួយសម្រួលទៅលើពាក្យសុំអន្តរាគមន៍របស់ពលរដ្ឋហើយនឹងជួយសម្រួលក្នុងការដាក់ពាក្យតាមស្ថាប័នតាមការសុំរបស់ពលរដ្ឋផងដែរ។

សូមបញ្ជាក់ថាៈ កាលពីអំឡុងខែមេសាកន្លងទៅ ក្នុងឆ្នាំ២០២៦នេះ ពលរដ្ឋទាំងនោះធ្លាប់បានឡើងមកដាក់ញត្តិនៅសាលាស្រុក ក៏ដូចជាសាលាខេត្តព្រះវិហារ ដើម្បីសុំឱ្យអភិបាលស្រុក អភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ដែលត្រូវបានក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន(ខេមបូឌៀ)អេនើជីឌីវេឡុបមែន រំលោភឈូសឆាយយកដើម្បីធ្វើអាជីកម្មរ៉ែ រហូតមកទល់ពេលនេះមិនមានដំណោះស្រាយទេ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×