ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោម ការ ដឹកនាំ បញ្ជា ផ្ទាល់ របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណ:អភិបាល រាជធានី ភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងឯកឧត្ដម ឯក ឃុន ដឿន និង ឯកឧត្តម សុខ ពេញ វុធ អភិបាល រង រាជ ធានី ភ្នំពេញ បាន ដឹកនាំ គណៈ បញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ចុះប្រតិបត្តិការបោសសម្អាត ទីតាំងសង្ស័យពាក់ព័ន្ធ នឹងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) នៅទីតាំង Condo Morgan ស្ថិតនៅក្នុងភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
នេះបើតាមលោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃអាទិត្យទី៣១ឧសភា២០២៦។
លោកស្រីបន្តថា៖ជាលទ្ធផល៖
- បន្ទប់ ទី១៖ រកឃើញ ជនបរទេសស្នាក់នៅចំនួន ០៧នាក់ មាន ០១សញ្ជាតិ ៖សម្ភារវត្ថុតាងរួមមាន៖
- កុំព្យូទ័រ All in One ចំនួន ០១គ្រឿង – កុំព្យូទ័រយួរដៃ(Laptop) ចំនួន ០៩គ្រឿង – ទូរស័ព្ទដៃ ចំនួន ៥គ្រឿង និងសម្ភារមួយចំនួន។
2-បន្ទប់ ទី២ ៖ រកឃើញ ជនបរទេស ចំនួន ២នាក់ គ្មាន ឯកសារ ឬ លិខិត ឆ្លង ដែន ត្រឹម ត្រូវ
3-បន្ទប់ ទី៣ ៖ រកឃើញ ថ្នាំញៀនមេតំហ្វេតាមីន និង កេតាមីន ទម្ងន់ប្រហែល ៧០ក្រាម បារីអេឡិចត្រូនិក និងក្បាលបារី អេឡិចត្រូនិក មួយចំនួនធំ ថង់សម្រាប់ ច្រក គ្រឿងញៀន ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង ទូរសព្ទដៃ ២គ្រឿង និង IPad ២គ្រឿង ។
ជនសង្ស័យ និងវត្ថុតាងក្នុងករណីនេះត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។
ចំពោះបន្ទប់លដែល ពាក់ព័ន្ធ ករណី ខាងលើ ត្រូវ បិទឃ្លុំជាបណ្តោះអាសន្ន។
ចំណុចសំខាន់គឺបានធ្វើការ ផាកពិន័យចំពោះម្ចាស់ទីតាំង មានសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) និងស្នាក់នៅខុសច្បាប់ សរុបចំនួន ០៩នាក់(ប្រុស) ក្នុងម្នាក់ៗចំនួន ៤លានរៀល សរុប ៣៦លានរៀល៕រក្សាសិទ្ធដោយ៖សុទ្ធលី










