Monday, June 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរធម្មការរាជធានីភ្នំពេញ អញ្ជើញ លោក គង់ ច័ន្ទវិច្ឆិកា ដែលតាំងខ្លួនជាគ្រូបារមី មកធ្វើកិច្ចសន្យា

មន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ បានអញ្ជើញ លោក គង់ ច័ន្ទវិច្ឆិកា ដែលតាំងខ្លួនជាគ្រូបារមីមកធ្វើកិច្ចសន្យា លុបវីដេអូ និងរូបថតសកម្មភាព ដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងតថភាពសង្គម នៅលើប្រព័ន្ធបណ្តាញសង្គមទាំងអស់ ។

មន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូ​ច្នថា ” រសៀលថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ បានអញ្ជើញលោក លោក គង់ ច័ន្ទវិច្ឆិកា ជាប្រធានអង្គការមជ្ឈមណ្ឌលអន្តរៈព្រះពុទ្ធសាសនានៃកម្ពុជា ដែលតាំងខ្លួនជាគ្រូបារមី មានអាសយដ្ឋាននៅផ្ទះលេខ៥០៧ ផ្លូវលេខ ១៩៧៤ ភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកធ្វើកិច្ចសន្យាណែនាំឱ្យបញ្ឈប់ និងលុបវីដេអូ រូបថតសកម្មភាពពាក់ព័ន្ធនឹងការ ទស្សន៍ទាយ ប្រោះព្រំ លើករាសី ជាដើម តាមប្រព័ន្ធបណ្ដាញសង្គម ដែលនាំអោយប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តថភាពសង្គម និងសាសនា ទាំងចាស់ ទាំងថ្មីចេញទាំងអស់ “។

មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ ស្នើសុំឲ្យលុបរាល់រូបភាព និងវីដេអូសកម្មភាពទាំងអស់នៅលើប្រព័ន្ធបណ្តាញសង្គមនានា និងអំពាវនាវដល់បរិស័ទ បងប្អូនអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមគ្រប់ប្រភេទទាំងអស់ សូមកុំថតចម្លងចែកចាយបន្តនូវរូបភាព និងវីដេអូចាស់ៗរបស់ខ្ញុំ និងជួយលុបវីដេអូ និងរូបថតសកម្មភាព ទាំងចាស់ ទាំងថ្មីរបស់ខ្ញុំចេញពីបណ្តាញសង្គមរបស់បងប្អូនផង ។

សូមបងប្អូនទាំងអស់ បញ្ឈប់បន្តចែកចាយបង្ហោះរូបភាពសកម្មភាពរបស់លោកនៅលើបណ្តាញសង្គមតទៅទៀត ប្រសិនបើបងប្អូននៅតែយកទៅបង្ហោះត្រូវប្រឈមមុខចំពោះមុខ ច្បាប់ជាធរមានដោយខ្លួនឯង ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×