Sunday, May 31, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យ រដ្ឋបាលឃើញជនបរទេសស្នាក់នៅ សង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ចំនួន ០២ខ្នងផ្ទះ នៅបុរីសុង ឃុន រកឃើញជនជាតិចិនសរុប១១នាក់ រួមនិងវត្ថុតាងមួយចំនួន

ភ្នំពេញ៖ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណ:អភិបាល រាជធានី ភ្នំពេញ គណៈបញ្ជាការ ឯកភាព រដ្ឋបាលខណ្ឌឫស្សីកែវដឹកនាំដោយលោកជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ត្រួតពិនិត្យជនបរទេសនៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ បានចុះពិនិត្យ ០២ផ្ទះ រកឃើញ ជនបរទេសស្នាក់នៅសរុបចំនួន ១៥នាក់ ស្រី ០៣នាក់។ ក្នុង ១៥នាក់ នេះ មានជនបរទេស ចំនួន ៣នាក់ មិនមាន ឯកសារ ត្រឹមត្រូវ។ ក្រោយការត្រួតពិនិត្យជនបទបរទេសដែលខុសច្បាប់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ ដេីម្បីបន្តនីតិវិធី ។

សូមបញ្ជាក់ ៖ ករណីនេ ក្រុមការងារមិនបានរកឃើញបទល្មើសទាក់ទងនឹង Scam online ទេ។
នេះបើតាមលោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនារសៀលថ្ងៃទី៣០ឧសភា២០២៦នេះថា៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណ:អភិបាល រាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦នេះ គណ:បញ្ជាការឯកភាព រដ្ឋបាល ខណ្ឌ ចំនួន៣មានខណ្ឌប្ញស្សីកែវ,ខណ្ឌ ពោធិ៍ សែនជ័យ និងខណ្ឌ ច្បារអំពៅបាន ចុះត្រួតពិនិត្យ និង បង្រ្កាបទីតាំង បទល្មេីសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)ព្រមៗគ្នាតែម្ដង។

លោកស្រីបន្តក្នុងនោះគណ:បញ្ជាការឯកភាព រដ្ឋបាល ខណ្ឌពោធិ៍ សែនជ័យ ដឹកនាំ ដោយ លោក សក់ ចន្ទកញ្ញារិទ្ធិ បាន ចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងមួយកន្លែង ស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ ដោយរកឃើញមនុស្សសរុបចំនួន ០២នាក់ សង្ស័យជាទីតាំងជួសជុលសម្ភារ:កុំព្យូទ័រ បំរើការឱ្យបទល្មេីសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ក្រោយការត្រួត ពិនិត្យជនសង្ស័យ និងវត្ថុតាងត្រូវ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីបន្តនីតិវិធី។

លោកស្រីអ្នកនាំពាក្យបន្តទៀតថា៖នាព្រឹកថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០២៦ដដែលនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណ:អភិបាល រាជធានី ភ្នំពេញ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌ ច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ រដ្ឋបាលឃើញជនបរទេសស្នាក់នៅ សង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ចំនួន ០២ខ្នងផ្ទះ នៅបុរីសុង ឃុន ស្ថិតក្នុងភូមិ ស្វាយតាអុក សង្កាត់វាលស្បូវ រកឃើញជនជាតិចិនភេទប្រុសសរុប១១នាក់ រួមនិងវត្ថុតាងមួយចំនួន។ នាពេលនេះទាំងមនុស្សនិងសម្ភារ បាន ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×