Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អយ្យការអបសាលាដំបូងខេត្តកំពតបានចេញដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនទណ្ឌិតម្នាក់ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ

លោកសំម ឫទ្ធីរដ្ផា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត​ បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៨២២ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តកំពត ។ បានឃើញសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៣៧៦ (ឃ) ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ របស់ សាលាដំបូងខេត្តកំពត ។

ក្រោយពីបានពិនិត្យចប់សព្វគ្រប់ឃើញថា៖ឈ្មោះ ស៊ុង ណោស ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅភូមិដំណាក់ត្រយឹង ឃុំខ្ជាយ ស្រុកបន្ទាយមាស ខេត្តកំពត និងទីលំនៅបច្ចុប្បន្ននៅភូមិដំណាក់ត្រយឹង ឃុំខ្នាយ ស្រុកបន្ទាយមាស ខេត្តកំពត ជាប់ចោទពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត កាលពីអំឡុងឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ២១៤ នៃក្រមព្រហ្មទណ្ឌ ។

ឈ្មោះ ស៊ុង ណោស ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ០៤ (បួន) ឆ្នាំ ហើយសាលក្រមនេះបានចូលស្ថាពររួចហើយ ដូច្នេះដើម្បីអនុវត្ត និងដើម្បីជាប្រយោជន៍ច្បាប់ ។
បង្គាប់មកមន្ត្រីនគរបាលយុត្តិធម៌៖
ហេតុដូច្នេះសម្រេចឱ្យចាប់ខ្លួនទណ្ឌិតឈ្មោះ ស៊ុង ណោស ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅភូមិ ដំណាក់ត្រយឹង ឃុំខ្ជាយ ស្រុកបន្ទាយមាស ខេត្តកំពត និងទីលំនៅបច្ចុប្បន្ននៅភូមិដំណាក់ត្រយឹង ឃុំខ្នាយ ស្រុក បន្ទាយមាស ខេត្តកំពត ឃុំខ្លួននេះ ។
បង្គាប់មកលោកប្រធានពន្ធនាគារខេត្តកំពតទទួល និងឃុំខ្លួនទណ្ឌិតខាងលើ តាមដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនជននេះ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×