Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយករដ្ឋមន្ត្រី បញ្ចប់តំណែងមេនគរបាល និងមេអាវុធហត្ថខេត្តមណ្ឌលគិរី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ពីស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ពីមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី។

ឯកឧត្តមគួច វេងស្រ៊ុន បានមានប្រសាសន៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃសៅរ៍នេះថា “វះកាត់”​ គឺជាអភិក្រមទី៥​ ដែលរាជរដ្ឋាភិបាលសម្រេចអនុវត្តចំពោះមន្ត្រី​ ដេីម្បីផលប្រយោជន៍ជាតិ​ និងប្រជាជន។ បាតដៃក៏សាច់​ ខ្នងដៃក៏សាច់​ តែលោកគ្មានជម្រេីស​ ក្រៅពីជាតិជាអាទិភាពនោះទេ។

សូមគាំទ្រប្រមុខរាជរដ្ឋាភិបាល​ ដែលបានសម្រេចចិត្តនេះ​ ហេីយបន្តយុទ្ធនាការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងបទល្មេីសនៃការឆបោកតាមបច្ចេកវិទ្យា​ ពិសេសលេីកកម្ពស់មុខមាត់ជាតិ​ និងពង្រឹងពង្រីកការអភិវឌ្ឍនៅគ្រប់មូលដ្ឋាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចប់តំណែងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។

ការបញ្ចប់តំណែងបានធ្វើឡើងតាមរយៈអនុក្រឹត្យដាច់ដោយឡែកពីរគ្នាចំនួនពីរនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

ការបញ្ចប់តំណែងនេះ មិនបានបង្ហាញនូវមូលហេតុនោះទេ។ តែតាមប្រភពបានឱ្យដឹងថា ការបញ្ចប់តំណែងនេះជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពោលមិនព្រមបង្ក្រាបបទល្មើស៕រក្សាសិទ្ធដោយ៖សុទ្ធលី

×