នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសព័ត៌មានជូនសាធារណជន អ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖
១-បុគ្គលដែលមានភិនភាគដូចការចុះផ្សាយក្នុងបណ្ដាញព័ត៌មានសង្គមនេះ ត្រូវបានកងរាជអាវុធហត្ថស្នើសុំលុបឈ្មោះចេញពីបញ្ជីគ្រប់គ្រង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារយោធិននៃកងរាជអាវុធហត្ថរូបនេះ សេរីបាត់មុខពីអង្គភាព ។ យោងសេចក្តីសម្រេចលេខ០០៨/២០២៦ លឈ!ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ស្តីពីការលុបឈ្មោះយោធិនចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ព្រឹន្ទបាលទោ ជា វិនឡុង ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ ។
២-ជំនាញមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បាននិងកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះតាមនីតិវិធី ៕រក្សាសិទ្ធដោយ៖សុទ្ធលី



