Friday, May 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូត លុយ ដាវីត បានចែករំលែកទស្សនៈ ក្នុងនាមជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម កម្ពុជាកំពុងទទួលរងផលប៉ះពាល់បន្តពីស្ថានការណ៍នៅមជ្ឈឹមបូព៌ាតាមរយៈវិស័យជាច្រើន

នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានចូលរួមកិច្ចប្រជុំ 17th Steering Group Meeting របស់ OECD Southeast Asia Regional Programme ស្តីអំពីផលប៉ះពាល់ដែលបណ្តាលមកពីបញ្ហានៅមជ្ឈឹមបូព៌ាមកលើតំបន់អាស៊ីអាគ្នេយ៍ ដែលដឹកនាំប្រជុំដោយសហប្រធាន កាណាដា និងហ្វីលីពីន នៅអគារសន្និសីទ OECD។

នៅក្នុងបទអន្តរាគមន៍របស់ ឯកឧត្តម ឯកអគ្គរាជទូត បានចែករំលែកទស្សនៈ ក្នុងនាមជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម កម្ពុជាកំពុងទទួលរងផលប៉ះពាល់បន្តពីស្ថានការណ៍នៅមជ្ឈឹមបូព៌ាតាមរយៈវិស័យជាច្រើន។ ភាពប្រែប្រួលនៃតម្លៃថាមពលនៅលើទីផ្សារពិភពលោកមានផលប៉ះពាល់ដោយផ្ទាល់ទៅលើវិស័យកសិកម្ម ថ្លៃដឹកជញ្ជូន និងឡូជីស្ទីក ព្រមទាំងសមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្មកាត់ដេរ វាយនភណ្ឌ និងស្បែកជើងរបស់កម្ពុជា។ ការដឹកជញ្ជូនតាមផ្លូវសមុទ្រ បានធ្វើឱ្យថ្លៃដឹកជញ្ជូន ថ្លៃទំនិញ និងថ្លៃធានារ៉ាប់រងកើនឡើង។ ការធ្លាក់ចុះនៃស្ថានភាពទីផ្សារការងារ ឬការវិលត្រឡប់របស់ពលករក្នុងទ្រង់ទ្រាយធំ អាចបង្កផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមដោយផ្ទាល់ដល់គ្រួសារជាច្រើនដែលពឹងផ្អែកលើប្រាក់ផ្ញើពីក្រៅប្រទេស។ ក្នុងបរិបទនេះ កម្ពុជាមើលឃើញថា OECD និង SEARP មានតួនាទីដ៏សំខាន់ក្នុងការគាំទ្រប្រទេសសមាជិកអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការគោលនយោបាយដែលផ្អែកលើភស្តុតាង និងទិន្នន័យជាក់ស្តែង។ រក្សាសិទ្ធដោយ៖សុទ្ធលី

×