Thursday, May 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រពើភ្នំត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ដើម្បីគាំទ្រការស្តារប្រភេទសត្វនៅកម្ពុជា រាជរដ្ឋាភិបាល អង្គការ WWF-កម្ពុជា និងដៃគូ ពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការស្ដារប្រភេទក្រពើដ៏កម្របំផុតមួយ នៅលើពិភពលោក

ភ្នំពេញ ៖ អង្គការ WWF-កម្ពុជា ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការសត្វព្រៃ និងរុក្ខជាតិ Fauna & Flora អាជ្ញាធរមូលដ្ឋាន និងសហគមន៍ នឹងលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក នាថ្ងៃទី២២ ខែឧសភា ខាងមុខនេះ បន្ទាប់ពីពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។ កម្មវិធីលែងក្រពើភ្នំនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើដែលជិតផុតពូជបំផុតនៅលើពិភពលោក និងពង្រឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។ញ

បើតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា-ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ – អង្គការ WWF-កម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការសត្វព្រៃ និងរុក្ខជាតិ Fauna & Flora អាជ្ញាធរមូលដ្ឋាន និងសហគមន៍ សូមជូនដំណឹងអំពីការលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក បន្ទាប់ពីពិគ្រោះ យោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍

ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។ កម្មវិធីលែងក្រពើភ្នំនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើដែលជិតផុតពូជបំផុតនៅលើពិភពលោក និងពង្រឹងការអភិរក្សប្រព័ន្ធ អេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។ តំបន់ទេសភាពខ្ពង់រាបភាគខាងកើត គឺជាតំបន់ អភិរក្សជីវៈចម្រុះដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលជាជម្រកនៃប្រភេទសត្វជិតផុតពូជ និងជីវៈចម្រុះទឹក សាបដែលមានសារៈសំខាន់ជាសកល។

កម្មវិធីលែងក្រពើភ្នំនេះ មានគោលបំណងបង្កើនចំនួនក្រពើភ្នំដែលមានចំនួនតិច នៅក្នុងប្រព័ន្ធទន្លេស្រែពក និងគាំ ទ្រការស្តារចំនួនប្រភេទសត្វនេះក្នុងរយៈពេលវែង តាមរយៈវិធានការអភិរក្សផ្អែកលើវិទ្យាសាស្ត្រ។ ក្រពើភ្នំត្រូវបាន ចាត់ថ្នាក់ជា “ប្រភេទជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងមានចំនួន នៅសល់តិចជាង ១,០០០ក្បាលប៉ុណ្ណោះនៅក្នុងទីជម្រកធម្មជាតិនៅទូទាំងពិភពលោក។ កម្ពុជាត្រូវបានចាត់ទុកថាមានសារៈសំខាន់ ជាសកលសម្រាប់ការអភិរក្សសត្វប្រភេទនេះ និងជាទីជម្រកដែលមានចំនួនក្រពើភ្នំច្រើនជាងគេបង្អស់ ដែលនៅ សេសសល់។

កម្មវិធីលែងក្រពើភ្នំនេះ ក៏ជាលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រអំពីចំនួនក្រពើភ្នំ ការវាយតម្លៃទីជម្រកធម្មជាតិ ការរៀបចំផែនការអភិរក្ស និងការចូលរួមពីសហគមន៍អស់រយៈពេលជាច្រើនឆ្នាំ។ នៅឆ្នាំ២០២១ ក្រុមស្រាវជ្រាវ របស់អង្គការ WWF-កម្ពុជា បានកត់ត្រាតាមរយៈរូបថតជាលើកដំបូងនៃក្រពើភ្នំ ដែលបានញាស់ដោយធម្មជាតិនៅ ក្នុងទន្លេស្រែពក ដែលនេះបញ្ជាក់ថា ក្រពើភ្នំនៅតែបន្តបង្កាត់ពូជដោយជោគជ័យនៅក្នុងទីជម្រកធម្មជាតិ និង បង្ហាញពីសារៈសំខាន់របស់ទន្លេនេះជាតំបន់អាទិភាពសម្រាប់ការស្តារប្រភេទសត្វនេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «កម្មវិធីលែងក្រពើភ្នំនេះ បង្ហាញ ពីការបន្តប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ អភិរក្ស និងពង្រីកវិសាលភាពជីវៈចម្រុះជាពិសេស និង បង្ហាញពីភាពជោគជ័យដ៏ធំធេង ក្នុងការស្តារចំនួនសត្វព្រៃដែលជិតផុតពូជនៅលើពិភពលោក ហើយដែលកម្ពុជា ត្រូវបានចាត់ទុកថាជាប្រទេសដែលមានចំនួនក្រពើភ្នំធម្មជាតិរស់នៅច្រើនជាងគេ។ សមិទ្ធផលនេះ បង្ហាញពីភាព រឹងមាំនៃកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការអភិរក្ស ដៃគូសហការ និងសហគមន៍ មូលដ្ឋាន ក្នុងការធ្វើការរួមគ្នា ដើម្បីធានាអនាគតរបស់ក្រពើភ្នំ និងប្រព័ន្ធអេកូឡូស៊ីទឹកសាប មានសុខភាពល្អ»។ លោកបណ្ឌិត Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា៖ «ការលែងក្រពើភ្នំ ចូលទៅក្នុងទីជម្រកធម្មជាតិឡើងវិញនេះ បង្ហាញពីការប្ដេជ្ញាចិត្តរយៈពេលវែងរបស់អង្គការ WWF-កម្ពុជា ក្នុងការ ស្ដារក្រពើភ្នំដែលជាប្រភេទសត្វបង្គោល នៃប្រព័ន្ធអេកូឡូស៊ីទឹកសាបរបស់កម្ពុជា។ តាមរយៈការបង្កើនចំនួនសត្វ ក្រពើភ្នំញីឈ្មោល ដែលអាចបន្តពូជត្រឡប់មកកាន់ទន្លេស្រែពកនេះ យើងមិនត្រឹមតែជួយធានាការរស់រានមានជីវិត របស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុខភាព និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវៈចម្រុះ និងសហគមន៍ ដែលពឹងផ្អែកលើធនធានធម្មជាតិទាំងនេះផងដែរ»។

លោក ហម ច័ន្ទដេត នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិ Fauna & Flora បានបន្ថែមថា៖ «យើងមានសេចក្តីរីករាយដែលបានចូលរួមជាមួយអង្គការ WWF-កម្ពុជា ក្នុងសកម្មភាពលែងក្រពើភ្នំនេះ ដោយ ផ្អែកលើជំនាញ បច្ចេកទេស និងបទពិសោធន៍របស់យើងក្នុងការអភិរក្សប្រភេទសត្វនេះ។ កម្មវិធីលែងក្រពើភ្នំនេះ ឆ្លុះបញ្ចាំងពីកិច្ចសហការផ្នែកវិទ្យាសាស្ត្រ និងការវិនិយោគលើការអភិរក្សអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្ដារ ប្រភេទសត្វស្មូនដែលរងការគំរាមកំហែងខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។ កម្ពុជាបានក្លាយជាប្រទេសដែលឈាន មុខគេនៅថ្នាក់តំបន់ក្នុងការអភិរក្ស និងស្តារចំនួនសត្វក្រពើភ្នំ ហើយកម្មវិធីស្ដារក្រពើភ្នំនៅទន្លេស្រែពក គឺជាជំហាន ដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើនចំនួនក្រពើភ្នំទាំងនេះឱ្យមានវត្តមានកាន់តែច្រើនឡើងវិញ»។ ក្រពើភ្នំដែលបានលែងចូលទៅក្នុងទន្លេស្រែពកនេះ ត្រូវបានគាំទ្រ និងផ្ដល់ដោយអគ្គនាយកដ្ឋានព្រៃឈើ និងសត្វ ព្រៃ និងអង្គការសត្វព្រៃ និងរុក្ខជាតិ តាមរយៈកម្មវិធីបង្កាត់ពូជសុទ្ធក្រពើភ្នំ និងបានឆ្លងកាត់ការត្រួតពិនិត្យហ្សែន និងសុខភាពយ៉ាងតឹងរ៉ឹង មុនពេលលែងចូលទៅក្នុងទីជម្រកធម្មជាតិ។ ក្រពើភ្នំដែលបានលែងទាំងនេះ ត្រូវបាន បំពាក់ដោយឧបករណ៍តាមដានការបំផ្លាស់ទី ដើម្បីតាមដានក្រោយការលែង។ កម្មវិធីនេះ អនុវត្តតាមគោលការណ៍ អន្តរជាតិស្តីពីការបញ្ជូនសត្វសម្រាប់ការអភិរក្ស រួមទាំងការតាមដានក្រោយការលែង ដោយប្រើឧបករណ៍ acoustic telemetry ដើម្បីសិក្សាពីចលនា ការបម្លាស់ទី ការរស់រានមានជីវិត ការសម្របខ្លួនរបស់ក្រពើភ្នំនៅក្នុងទីជម្រកធម្ម ជាតិ ជាពិសេសនោះគឺការផ្តល់ជាទិន្នន័យគំរូសម្រាប់កម្មវិធីលែងក្រពើភ្នំនាពេលអនាគតបន្ថែម ទៀត។ កម្មវិធីស្តារចំនួនក្រពើភ្នំនៅទន្លេស្រែពក ត្រូវបានគាំទ្រតាមរយៈការពង្រឹងការល្បាតតាមដងទន្លេ ការការពារជម្រក ធម្មជាតិ ការចូលរួមពីសហគមន៍ ការផ្សព្វផ្សាយការយល់ដឹង និងកិច្ចសហការជាមួយជនជាតិដើមភាគតិច និង សហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយការគំរាមកំហែង ដូចជាការនេសាទខុសច្បាប់ និងការបំផ្លាញជម្រកធម្មជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×