ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូម ជម្រាបជូនក្រសួង ស្ថាប័នពាក់ព័ន្ធ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាពសេវាសាធារណៈ បង្កលក្ខណៈងាយស្រួលក្នុងការត្រួតពិនិត្យ និងបង្ការការក្លែងបន្លំឯកសារ សាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រើប្រាស់ជាផ្លូវការលើការផ្ទៀងផ្ទាត់ទិន្នន័យបណ្ណបើកបរ យានយន្តលើផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាប់ពី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។ ក្រសួងសូមបញ្ជាក់ជូនដល់សាធារណជនផងដែរ ចំពោះ បណ្ណបើកបរយានយន្តដែលបានចេញមុនថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដែលមិនមាន ឬ មាន QR Code នៅ តែអាចបន្តប្រើប្រាស់បានតាមការកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយសម្រាប់បណ្ណ បើកបរដែលមាន QR Code ទាំងអស់នឹងមានបង្ហាញទិន្នន័យទៅលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមរយៈការស្ទែន QR Code ដែលមាននៅលើបណ្ណបើកបរយានយន្ត។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនក្រសួង ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ទាំងអស់ ផងដែរថា ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំពោះការស្នើសុំបណ្ណបើកបរទម្រង់ឌីជីថល តាមរយៈ កម្មវិធី DG SuperApp របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយការស្ទែន QR Code របស់ក្រសួង សាធារណការ និងដឹកជញ្ជូននៅលើបណ្ណបើកបរយានយន្តដែលមានស្រាប់ ដើម្បីរក្សាទុកបណ្ណបើកបរទម្រង់ ឌីជីថលសម្រាប់ការប្រើប្រាស់ជាផ្លូវការទៅតាមជំហាននីមួយៗដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹង នេះ ឬចូលទស្សនាវីដេអូណែនាំអំពីជំហាននីមួយៗ តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/ddl-um។
អ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់បណ្ណបើកបរក្នុងទម្រង់ឌីជីថល ដើម្បីបង្ហាញដល់ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធនានា។
ក្នុងករណីសាធារណជនជួបប្រទះបញ្ហាប្រឈមណាមួយក្នុងការទាញយក និងការប្រើប្រាស់កម្មវិធី DG SuperApp សូមទាក់ទងមកកាន់ក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល តាមរយៈ លេខទូរសព្ទ Hotline ១២៣ ឬតាមរយៈតេឡេក្រាមបិត (Telegram Bot)
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ នឹងចូលរួមផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បី ជាប្រយោជន៍ក្នុងការប្រើប្រាស់សេវាឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព។ រក្សាសិទ្ធដោយ៖សុទ្ធលី














