Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីលួចរថយន្ត និងផ្លាកលេខរថយន្ត

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចរថយន្ត និងផ្លាកលេខរថយន្ត នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ីសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសចំនួន ៦ករណីរួមមាន៖
១- លួច រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ APO.K66 នៅចំណុច អគារខុនដូរ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣-០៥-២០២៦ វេលាម៉ោង២៣៖៣០នាទីយប់។
ជនរងគ្រោះឈ្មោះ SOUKSANKPIASOU ជនជាតិទ្បាវ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ សា្នក់ខុនដូ៣១១៧ ជាន់ទី ១៦។
២- លួច រថយន្តម៉ាក LEXUS LM350 ពណ៌ខ្មៅ ពាក់ស្លាកលេខ H.Z.8998 នៅចំណុច អគារខុនដូរ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥.៥.២០២៦ វេលាម៉ោង២៣៖៤៤ នាទីយប់។ ជនរងគ្រោះ (មិនស្គាល់អត្តសញ្ញា) បានដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។

៣- លួច រថយន្តម៉ាក GAC NG8 ពណ៌សរ ពាក់ស្លាកលេខ 2CI-3521 នៅចំណុច បុរី ប៉េងហួត គម្រោងអេកូសាន់រ៉ាយ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភំពេញ កាលពីថ្ងៃទី០៥.០៥.២០២៦ វេលាម៉ោង០០៖០០នាទីយប់។
៤- លួច ផ្លាកលេខរថយន្តលេខភ្នំពេញ២M-២១៤៩ នៅចំណុចមុខឃ្លាំងក្នុងបរិវេណបុរីមង្គល់ថ្មី ភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង កាល ពីថ្ងៃទី០៧.០៥.២០២៦ វេលាម៉ោង០៨៖៣០នាទី។

៥- លួច ផ្លាកលេខរថយន្តលេខភ្នំពេញ ២W-៤០១៦ នៅចំណុចមុខផ្ទះលេខ៤៩៧ ផ្លូវលំ ភូមិកោះតេជោ២ សង្កាត់គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីថ្ងៃទី០៦.០៥.២០២៦ វេលាម៉ោង២០៖៣០នាទី។

៦- លួច ផ្លាកលេខរថយន្តលេខភ្នំពេញ២CH-៦៣០០ នៅចំណុចមុភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃទី០៦.០៥.២០២៦ វេ លាម៉ោង១០៖០០នាទី។ ជនរងគ្រោះ ស៊ុយ ឌីណា ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ។
លោកវរសេនីយ៍ទោ ម៉ម សាវន បានឲ្យដឹងទៀតថា ជនសង្ស័យ ទី១-ជនសង្ស័យឈ្មោះ FEI YIYUAN ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BAILY2 ផ្លូវសរបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទី២-ឈ្មោះ XUE XITAO ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BALY 2 ផ្លូវសរបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ និងទី៣-ឈ្មោះ QIAN XIQIANG ភេទប្រុស ជនជាតិចិន មុខរបរ មិនពិត ប្រាកដ មានទីលំនៅស្នាក់ នៅបន្ទប់ជួល អាគារ BAI LY 2 ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានដកហូតសម្ភារៈដកហូតរួមមាន៖ រថយន្តចំនួន០១គ្រឿង ម៉ាក់PUIR ពណ៌ទឹកមាស សា្លកលេខភ្នំពេញ ២BC-៨៥០៨ ឆាំ្ន២០០៩ (ជាមធ្យោបាយធ្វើសកម្ម ភាព) ។ សម្ភារៈមួយចំនួនទាក់ទងនឹងកម្មភាពលួចនិងផ្លាកលេខចំនួន ១០សន្លឹក។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×