នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោកបណ្ឌិត Francois ROGER នាយកប្រចាំតំបន់នៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(CIRAD) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ភាគីទាំងពីរបានពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាលជំនាញស្រាវជ្រាវវិស្វកម្មកសិកម្ម គីមីកសិកម្ម ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម និងការប្រេីប្រាស់បច្ចេកវិទ្យា សំដៅបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចដល់ប្រជាកសិករ និងជំរុញនិរន្តរភាពរយៈពេលវែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី










