Sunday, May 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបទីតាំងលបលួចប្រព្រឹត្ត Online Scams ដោយចាប់ខ្លួនជនបរទេសប្រមាណចំនួន៤០០នាក់

កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញនៃស្នងការនគរបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់ដែលមានជនបរទេសជាច្រើនរយនាក់ នៅចំណុចអគារកាស៊ីណូ ជីន យូ មេន តាំង (JIN YU MEN TANG CASINO) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ពេលកម្លាំងជំនាញចុះទៅដល់ទីតាំងខាងលើ ភ្លាមៗនោះជនបរទេសទាំងនោះ បានព្យាយាមរត់គេចខ្លួនចេញពីអគារទីតាំងកាស៊ីណូ ប៉ុន្តែត្រូវបានកម្លាំងជំនាញគ្រប់គ្រងសភាពការណ៍បានដោយសុវត្ថិភាព ដោយបានធ្វើការហ៊ុព័ទ្ធទីតាំងអគារកាស៊ីណូ និងធ្វើការក្រសោបបានជនបរទេសជាច្រើនរយនាក់ រួមនឹងសម្ភារមួយចំនួនទៀត ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធីបញ្ជូនជនបរទេសប្រមាណចំនួន៤០០នាក់ ប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីនីតិវិធីបន្ត។ ដោយឡែកជនបរទេសជាច្រើនរយនាក់ទៀត កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅក្នុងអគារកាស៊ីណូ ជីន យូ មេន តាំង ដើម្បីនីតិវិធីបន្តបន្ថែមទៀត ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×