ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សូមជម្រាបជូនដល់សាធារណជន និងបណ្តាញ សារព័ត៌មាន ឱ្យបានជ្រាបថា៖ ដោយមានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក.អ.ក. កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក.អ.ក. បានរៀបចំនូវ “វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦” ក្រោមមូលបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាម រយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” ដែលជាវេទិកាកម្រិតខ្ពស់ ត្រូវបានធ្វើឡើងក្នុង ឆ្នាំដំបូង។ វេទិកានេះបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក ព្រមទាំងវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ, សភា ពាណិជ្ជកម្មកម្ពុជា, សមាគមឧកញ៉ាកម្ពុជា, សភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា, វិនិយោគិនជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានសរុបប្រមាណ ៤៦០នាក់។
គោលបំណងនៃវេទិកានេះ គឺដើម្បីពង្រឹងទំនុកចិត្តពីវិស័យឯកជន តាមរយៈការដាក់ចេញនូវដំណោះ ស្រាយរាល់បញ្ហាប្រឈមនានាដែលបានលើឡើងដោយវិនិយោគិននៅកកម្ពុជា។ ទន្ទឹមនឹងនេះ បានបង្ហាញនូវ សមិទ្ធផលនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងវិធានការសម្របសម្រួលនានា ដែលត្រូវបានរៀបចំ ឡើងក្នុងគោលដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែមានភាពប្រកួតប្រជែង និងទាក់ទាញ។ វេទិកានេះបានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរដោយផ្ទាល់រវាងរដ្ឋ និងវិស័យឯកជន ដែលបានបង្ហាញឱ្យកាន់តែច្បាស់នូវ កាលានុវត្តភាពដ៏សម្បូរបែបសម្រាប់ការពង្រីកវិសាលភាពវិនិយោគបន្ថែម ទៀតនៅកម្ពុជា។ វេទិកានេះក៏ជាសក្ខីភាពបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការ យកចិត្តទុកដាក់ខ្ពស់លើការថែទាំវិនិយោគិន (Investor Aftercare) ព្រមទាំងកសាងភាពជាដៃគូយូរអង្វែង ដើម្បីឆ្ពោះទៅរកការរីកចម្រើនប្រកបដោយចីរភាពផងដែរ។
ក្នុងសុន្ទរកថាគន្លឹះបើកកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលេចអំពី ការយកបន្តទុកជា ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន, ការបន្តពង្រឹងយន្តការច្រកចេញ-ចូលតែមួយ តាមរយៈដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) និងប្រព័ន្ធបញ្ជរតែមួយជាតិ (NSW), ការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (Business Co-Creation Team), គម្រោងរៀបចំហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តសម្រាប់ផ្តល់កិច្ចសម្របសម្រួលដល់វិនិយោគិននៅទីស្តីការ ក.អ.ក., និងការដាក់ចេញនូវ “ច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” សំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងទេសចរណ៍នៅកម្ពុជា កាន់តែ មានភាពល្អប្រសើរឡើង ប្រកបដោយភាពជឿជាក់។
វេទិកាដែលបានរៀបចំផ្អែកតាមការយន្តការកិច្ចសន្ទនាភាពជាដៃគូរវាងរដ្ឋ និងឯកជន នេះបានផ្តល់ បទប្បញ្ញត្តិពាក់ព័ន្ធនឹង ឱកាសសម្រាប់បញ្ញាបការយល់ដឹងឱ្យបានកាន់ទូលំទូលាយថែមទៀតអំពីទិដ្ឋភាពច្បាប់ ការវិនិយោគ ក៏ដូចជាយន្តការក្នុងការផ្តល់នូវសេវាគាំទ្រ និងកិច្ចសម្រួលនានារបស់រាជរដ្ឋាភិបាលសម្រាប់វិស័យឯកជន ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទនៃកិច្ចពិភាក្សាសំខាន់ៗចំនួន ៤វគ្គ រួមមាន៖
១. “បរិយាកាសវិនិយោគ និងកិច្ចសម្រួលគោលនយោបាយ” ដោយមាន ឯកឧត្តម ហែម វណ្ណនី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ជាវាគ្មិនកិត្តិយស។
២. ២. “ការសម្រួលនីតិវិធីចុះបញ្ជីធុរកិច្ច “ការសម្រួលនីតិវិធីចុះបញ្ជីធុរកិច្ច និងប័ណ្ណ និងប័ណ្ណការងារ” ដោយមាន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ជាវាគ្មិនកិត្តិយស។
៣. “ការសម្រួលនីតិវិធីសំណង់ និងបទប្បញ្ញត្តិបរិស្ថាន” ដោយមាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន រួមជាមួយ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាវាគ្មិនកិត្តិយស។
៤. “ការធ្វើឱ្យប្រសើរឡើងនូវការព្យាករណ៍នីតិវិធីពន្ធដារនិងគយ” ដោយមាន ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គ នាយកដ្ឋានពន្ធដារ រួមជាមួយ ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ជាវាគ្មិនកិត្តិយស។
ក្នុងនាមជាគណៈអធិបតីក្នុងពិធីបិទវេទិកា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល អនុប្រធានទី៣ ក.អ.ក បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវិនិយោគិនទាំងអស់ ដែលបានសម្រេចចិត្តជ្រើសរើសយកព្រះរាជាណាចក្រកម្ពុជា ជាទីតាំងយុទ្ធសាស្ត្រសម្រាប់ប្រតិបត្តិការអាជីវកម្ម របស់ខ្លួន ទំនុកចិត្តដែលបានផ្តល់មកឱ្យកម្ពុជា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែ រីកចម្រើន។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើចំពោះវិនិយោគិនដែលកំពុងសម្លឹងមើលឱកាសក្នុងការបោះទុនពង្រីកការ វិនិយោគ សូមមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់លើការផ្តល់សេវាថែទាំវិនិយោគ, ការសម្របសម្រួល តាមដាន និងស្រាយបញ្ហាប្រឈមនានា ឱ្យកាន់តែមានប្រសិទ្ធភាពជូនវិស័យឯកជន។
វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ទៅតាមការរំពឹងទុក ពោលគឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនូវសេចក្តីទុកចិត្តរបស់វិនិយោគិន មកលើ រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវដំណោះស្រាយដែលអាចអនុវត្តបានភ្លាមៗ។ ជាមួយគ្នានេះ វេទិកាបាន បង្កើតឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ព្រមទាំងបានចងក្រងនូវសំណូមពរ ជាធាតុចូលក្នុងការកែលម្អយន្តការថែរក្សាវិនិយោគិនឱ្យនៅបន្តបណ្តាក់ទុននៅកម្ពុជា (Investor Retention) សម្រាប់រយៈពេលយូរអង្វែង៕រក្សាសិទ្ធដោយ៖សុទ្ធលី


















