Friday, May 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពង្រឹង​ប្រសិទ្ធភាពក្នុងការគ្រប់គ្រងការនាំចូលផ្លែ​ទុរេនស្រស់

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ សូមផ្សព្វផ្សាយសេចក្តីណែនាំលេខ​ ២៥៣៩/២៦​ អគរ​ ចុះថ្ងៃទី៤​ ខែ​ឧសភា​ ឆ្នាំ២០២៦​ស្តីពីការពង្រឹង​ប្រសិទ្ធភាពក្នុងការគ្រប់គ្រងការនាំចូលផ្លែ​ទុរេនស្រស់។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅ ថ្ងៃទី៤ខែឧសភា ឆ្នាំ២០២៦ បានចេញលិខិតជម្រាបមកលោក លោកស្រី ប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករ កម្មវត្ថុ ការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់។

ឯកឧត្តមបណ្ឌិត គុណញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងថា ផ្លែទុរេនស្រស់ដែលមាន ដើមកំណើតពីប្រទេសថៃជាទំនិញហាមឃាត់ដាច់ខាតលើការនាំចូល។ ក្នុងន័យនេះដើម្បីចូលរួមទប់ស្កាត់ការ នាំចូលដោយខុសច្បាប់នូវផ្លែទុរេនស្រស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម៖

ត្រូវតាមដាន និងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងលួចនាំចូលផ្លែទុរេនស្រស់ដែលមាន ដើមកំណើតពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា តាមគ្រប់មាត់ច្រកព្រំដែន រាប់បញ្ចូលទាំងច្រករបៀង, កំពង់ផែ, និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាមផងដែរ

ដោយឡែក ចំពោះការនាំចូលផ្លែទុរេនស្រស់ដែលមានដើមកំណើតពីប្រទេសដទៃ ត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវខ្លឹមសារលិខិតលេខ ២១០៧/២៥ អគរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ជាពិសេស ការតម្រូវឱ្យមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រភូតគាមអនាម័យពីប្រទេសនាំចេញ។

ទទួលបានសេចក្តីណែនាំនេះ សូមលោក លោកស្រី ចាត់ចែងផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ រក្សាសិទ្ធដោយ៖សុទ្ធលី

×