ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅល្ងាច ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៦នេះបានចេញញត្តិគាំទ្រលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម អនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ ។
រដ្ឋសភាកម្ពុជា សម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តលុបចោល
អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ជាឯកតោភាគីពីសំណាក់ភាគីថៃ។ ក្នុងនាមជាប្រទេសដែលប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីផ្សេងក្រៅពីការយកច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) មកធ្វើជាមូលដ្ឋាន ជាពិសេសយន្តការផ្សះផ្សាដោយចាប់បង្ខំ ដែលមានចែងច្បាស់នៅក្នុងអនុសញ្ញានេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








