- អ្នកធ្វើការងាររដ្ឋ ឬឯកជន៖ កិច្ចការងារមានភាពរលូនល្អណាស់។ លោកអ្នកមានឱកាសបានបង្ហាញសមត្ថភាពពិតប្រាកដឱ្យថ្នាក់លើបានឃើញ ដែលអាចឈានទៅរកការទទួលបានតំណែង ឬរង្វាន់លើកទឹកចិត្ត។ បើចង់ចរចាការងារធំៗ ថ្ងៃនេះគឺជាឱកាសមាស។
• អ្នកប្រកបរបររកស៊ីជួញដូរ៖ ជាថ្ងៃដែល “លុយហូរចូល ភ្ញៀវចូលច្រើនៗ”។ ការលក់ដូរមានភាពកាក់កបខ្លាំង ហើយបើមានគម្រោងចង់ដាក់ចេញនូវការផ្សព្វផ្សាយថ្មីៗ ឬបើកសម្ពោធគម្រោងអ្វីមួយ នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន។


