- អ្នកធ្វើការងាររដ្ឋ ឬឯកជន៖ កិច្ចការងារហាក់មានភាពមមាញឹកខ្លាំង។ លោកអ្នកអាចនឹងត្រូវទទួលខុសត្រូវលើភារកិច្ចថ្មី ឬត្រូវជួយដោះស្រាយបញ្ហាឱ្យមិត្តរួមការងារ។ គួររក្សាភាពនឹងធឹង និងចេះបែងចែកពេលវេលាឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានការកកស្ទះការងារ។
• អ្នកប្រកបរបររកស៊ីជួញដូរ៖ ការរកស៊ីលក់ដូរមានសភាពធម្មតា លុយកាក់ហូរចូលល្មមត្រឹមទប់ទល់ចំណាយ។ ថ្ងៃនេះមិនទាន់ជាឱកាសល្អក្នុងការបោះទុនធំ ឬពង្រីកសាខាថ្មីនោះទេ គួរថែរក្សាមុខរបរដែលមានស្រាប់ឱ្យរឹងមាំសិន។


