- អ្នកធ្វើការងាររដ្ឋ ឬឯកជន៖ ការងារហាក់មានភាពរដិបរដុបខ្លះៗ ដោយសារមានការកែប្រែគម្រោងភ្លាមៗ ឬមានការយល់ច្រឡំជាមួយមិត្តរួមការងារ។ គួរចៀសវាងការតបតដោយសម្តីខ្លាំងៗ ហើយត្រូវប្រើភាពវៃឆ្លាត និងភាពអត់ធ្មត់ដើម្បីដោះស្រាយបញ្ហា។
• អ្នកប្រកបរបររកស៊ីជួញដូរ៖ ការលក់ដូរមានសភាពធម្មតា មិនសូវកាក់កបខ្លាំង តែអ្នកក៏អាចរកចំណូលបានមកទប់ទល់នឹងចំណាយបានល្អ។ សម្រាប់អ្នកចង់បោះទុនរកស៊ីថ្មី គួររង់ចាំមើលស្ថានភាពទីផ្សារបន្តិចសិន កុំអាលសម្រេចចិត្តតាមការអូសទាញរបស់អ្នកដទៃ។


