- អ្នកធ្វើការងាររដ្ឋ ឬឯកជន៖ ការងារហាក់មានភាពរលូនល្អណាស់។ បើលោកអ្នកមានគម្រោងចង់ស្នើសុំអ្វីមួយពីថ្នាក់លើ ឬចង់ផ្លាស់ប្តូរការងារថ្មី ថ្ងៃនេះគឺជាឱកាសល្អបំផុត។ សម្ដីរបស់អ្នកមានទម្ងន់ និងងាយនឹងទទួលបានការយល់ស្របពីអ្នកជុំវិញខ្លួន។
• អ្នកប្រកបរបររកស៊ីជួញដូរ៖ ជាថ្ងៃ “លាភធំចូលផ្ទះ”។ ការជួញដូរមានភាពកាក់កបខ្លាំង ភ្ញៀវចូលមកមិនដាច់ ចំណែកឯអ្នកដែលចង់បណ្តាក់ទុនរកស៊ីបន្ថែម ក៏ជាពេលវេលាផ្តល់ផលចំណេញត្រឡប់មកវិញជាទីគាប់ចិត្តផងដែរ។


