- អ្នកធ្វើការងាររដ្ឋ ឬឯកជន៖ ការងារអាចមានសម្ពាធខ្លះៗ ឬមានកិច្ចការដែលត្រូវដោះស្រាយភ្លាមៗ។ គួរចៀសវាងការទាស់ទែងជាមួយមិត្តរួមការងារ ហើយត្រូវផ្តោតលើភារកិច្ចខ្លួនឯងឱ្យបានល្អបំផុត។
• អ្នកប្រកបរបររកស៊ីជួញដូរ៖ ការលក់ដូរមានសភាពធម្មតា មិនសូវមានអ្វីប្លែកខ្លាំងនោះទេ។ បើមានគម្រោងចង់ពង្រីករបរ ឬបណ្តាក់ទុនធំ គួរពិនិត្យមើលឱ្យបានច្បាស់លាស់សិន កុំអាលសម្រេចចិត្តតាមអារម្មណ៍ឆេវឆាវ។


