Friday, May 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម៖ ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ឆ្នាំ២០២៦ SIAL CHINA 2026 គឺជាព្រឹត្តិការណ៍ពិព័រណ៍ម្ហូប អាហារ និងភេសជ្ជៈធំបំផុតលំដាប់ពិភពលោក

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន លោក-លោកស្រី ជា ពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជនឱ្យបានជ្រាបថា ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ឆ្នាំ២០២៦ *SIAL CHINA 2026 និងប្រព្រឹត្តទៅនៅថ្ងៃទី១៨-២០ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ អន្តរជាតិថ្មីសៀងហៃ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដែលព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងមានអ្នក ចូលរួមតាំងពិព័រណ៍ប្រមាណ៥,០០០នាក់ មកពី៧៥ប្រទេស និងរំពឹងថាមានអ្នកទស្សនាចំនួន ១៧០,០០០នាក់។

ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ឆ្នាំ២០២៦ SIAL CHINA 2026 គឺជាព្រឹត្តិការណ៍ពិព័រណ៍ម្ហូប អាហារ និងភេសជ្ជៈធំបំផុតលំដាប់ពិភពលោក ដែលជាវេទិកាសម្រាប់ផ្សព្វផ្សាយសម្រាប់ក្រុមហ៊ុនម្ហូបអាហារ និងភេសជ្ជៈ ដែលកំពុងស្វែងរកការពង្រីកខ្លួនទៅទីផ្សារក្រៅប្រទេស និងជំរុញអាជីវកម្មម្ហូបអាហារ តាមរយៈការ ចែករំលែកការយល់ដឹង និងនិន្នាការថ្មីៗ ក៏ដូចជាការបង្ហាញអំពីម្ហូបអាហារផ្សេងៗទៅតាមតំបន់ និងតាមប្រទេស ដើម្បីផ្សារភ្ជាប់អ្នកតាំងពិព័រណ៍និងអ្នកទិញ និងផ្តល់ឱកាសដល់ការបង្កើនបណ្តាញទំនាក់ទំនង។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មសូមអញ្ជើញ លោក-លោកស្រី ជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដែលមានបំណងចង់ចូលរួមតាំងបង្ហាញនូវផលិតផល ដែលជាប្រភេទអាហារ និងភេសជ្ជៈ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមធ្វើការទំនាក់ទំនងមកនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×