Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករម្នាក់បាត់បង់ជីវិត លើដីស្រែចម្ការខ្លួនឯងដោយសារផ្ទុះគ្រាប់មីនតោន ជាសំណល់យុទ្ធភណ្ឌសង្គ្រាម ស្ថិតនៅក្នុងខេត្តបាត់ដំបង

ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាមទសវត្ស៨០-៩០ បណ្តាលឱ្យស្លាប់បុរសបើកបរត្រាក់ទ័រនិងខូចខាតត្រាក់ទ័រទាំងស្រុង។
សង្គ្រាមបានបញ្ចប់ទាំងស្រុងជិត៣០ឆ្នាំហើយ ប៉ុន្តែសំណល់យុទ្ធភណ្ឌសង្គ្រាមស្ថិតរាយប៉ាយបង្ករបួសស្លាប់មនុស្សមិនឈប់ឈរឡើយ។
ករណីផ្ទុះនេះកើតឡើងនៅភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ សូមចូលរួមសោកស្តាយនិងមរណទុក្ខជាមួយក្រុមគ្រួសារសពនិងសូមវិញ្ញាណខន្តសពបានទៅកាន់ឋានសុគតិភពកុំឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×