Wednesday, April 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទសប្រកាសព័ត៌មានលទ្ធផលនៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិន

តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ។ ទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីការរៀបចំប្រកបដោយ ជោគជ័យនូវកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាជាយុទ្ធសាស្ត្រ “២+២” កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវ មិត្តភាពដែកថែប ធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្ត ឱ្យបានពេញលេញនូវកុងសង់ស៊ីសជាយុទ្ធសាស្ត្រកម្រិតខ្ពស់ ដែលសម្រេចបានរវាងថ្នាក់ដឹកនាំកម្ពុជា និង ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។
ក្នុងន័យនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការលើវិស័យ ជាច្រើន រួមមាន សន្តិសុខ-នយោបាយ ការពារជាតិ ពាណិជ្ជកម្មនិងវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ វប្បធម៌ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ដើម្បីធានានូវវឌ្ឍនភាពបន្ថែមទៀតក្នុងការ អនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។
លើសពីនេះ រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការគាំទ្រទៅវិញទៅមកយ៉ាងរឹងមាំចំពោះផលប្រយោជន៍ ស្នូលរបស់គ្នាទៅវិញទៅមក។ ភាគីកម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះ គោលការណ៍ចិនមួយ និងចាត់ទុកតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចបំបែកបានពីទឹកដីរបស់ចិន។ ភាគីចិន Bo
បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជា ក្នុងការជ្រើសរើសដោយឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ព្រមទាំងកោតសរសើរចំពោះតួនាទីកាន់តែសកម្ម និងប្រកបដោយ ស្ថាបនារបស់កម្ពុជា នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរបានអះអាងសាជាថ្មីនូវការប្ដេជ្ញាពង្រឹង
បន្ថែមកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ។ បន្ថែមលើនេះ ភាគីចិនបានបញ្ជាក់ជាថ្មីនូវការបន្តគាំទ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។
រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តក្នុងតំបន់ និងសកលលោក ដែលជាកង្វល់រួម និងបាន អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌពហុភាគី ប្រកាន់ខ្ជាប់នូវ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។ ឯកឧត្តម ប្រាក់ សុខុន ក៏បានជម្រាបជូនភាគីចិនអំពីការវិវត្តចុងក្រោយន បញ្ហាព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះ តួនាទីសកម្មនិងស្ថាបនារបស់ចិន ក្នុងការជំរុញឱ្យមានកិច្ចសន្ទនា និងទំនាក់ទំនងផ្ទាល់រវាងប្រទេសទាំងពីរ ដែលបានជួយបន្ធូរបន្ថយភាពតានតឹង និងផ្តល់ជំនួយមនុស្សធម៌ជូនជនភៀសសឹក។ ឯកឧត្តម ប្រាក់ សុខុន ក៏បានអរគុណចិនចំពោះការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតមីនមនុស្សធម៌៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×