Sunday, April 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ន កម្ពុជាជាសមាជិកពេញសិទ្ធិនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ UNCLOS

តើ UNCLOS ជាអ្វី? UNCLOS ជាអក្សរកាត់មកពីពាក្យ United Nations Convention on the Law of the Sea ដែលប្រែសម្រួលជាខេមរភាសាមានន័យថា «អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ»។
ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងសារលើបណ្តាញសង្គម នាថ្ងៃទី២៥ខែមេសានេះថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្រោយពីកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញានេះកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣ និងមិនទាន់បានផ្តល់សច្ចាប័ននៅឡើយ។ ការផ្តល់សច្ចាប័ននេះលើអនុសញ្ញានេះនឹងផ្តល់ផលប្រយោជន៍ដ៏ច្រើនដល់ព្រះរាជាណាចក្រកម្ពុជាដែលមានសមុទ្រ។ ក្រោយការផ្តល់សច្ចាប័នរួចដោយរដ្ឋសភា បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS នេះ។ UNCLOS គឺជាឧបករណ៍គតិយុត្តអន្តរជាតិជាចម្បងដែលចែងលម្អិត និងពេញលេញអំពីវិធាននៃច្បាប់សមុទ្រ។ តើកម្ពុជាបានផលប្រយោជន៍អ្វីខ្លះ? ចម្លើយគឺក្នុងរូបភាពខាងក្រោមនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×