Saturday, April 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ពីជំហរ និងកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយជូនបុគ្គលដែល ពាក់ព័ន្ធនឹងអតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក

ភ្នំពេញ ៖ ធនាគារជាតិ នៃ កម្ពុជានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពី
ជំនួបពិភាក្សាជាមួយតំណាងបុគ្គលដែលអះអាងថា មានជាប់ពាក់ព័ន្ធនឹង អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក និង គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផ សឺវីស ម.ក។
នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានទទួលជួបជាមួយតំណាងបុគ្គល ដែលអះអាងថា មានជាប់ពាក់ព័ន្ធជាមួយនឹង អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក ចំនួន ១០ រូប និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផ សឺវីស ម.ក ចំនួន ១០ រូប ក្រោមកិច្ចពិភាក្សា ដូចខាងក្រោម៖
១/- ករណីអតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក៖ ធនាគារជាតិនៃកម្ពុជា បាន បញ្ជាក់ជូនតំណាងទាំង ១០ រូប ពីជំហរ និងកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយជូនបុគ្គល ពាក់ព័ន្ធ។ សូមបញ្ជាក់ថា អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក ត្រូវបានបញ្ចប់ការជម្រះបញ្ជី និងដោះស្រាយជូនម្ចាស់បំណុលរួចរាល់ហើយ។ ទន្ទឹមនេះ អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក ក៏ត្រូវបានលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មតាមរយៈលិខិតលេខ ១០៨១ ព.ណ.ចបព ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្មផងដែរ។ ដូចនេះ រាល់ការអះអាងថាជា ម្ចាស់បំណុលរបស់អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក ក្រោយពេលដែលត្រូវបាន ដកអាជ្ញាបណ្ណនិងរំលាយ មិនស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជាឡើយ។ ទោះយ៉ាងណា បុគ្គលដែលអះអាងនៅមានសិទ្ធស្របច្បាប់ក្នុងការស្វែងរកដំណោះស្រាយតាមយន្តការតុលាការ និងច្បាប់ជាធរមាន។
២/- ករណីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក៖ ធនាគារជាតិនៃកម្ពុជា បានបញ្ហាក់ជូនតំណាងទាំង ១០ រូប ថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក ត្រូវបានដកហូត អាជ្ញាបណ្ណកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ និងបានតែងតាំងក្រុមហ៊ុនជម្រះបញ្ជីនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ជាមួយគ្នានេះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុនជម្រះបញ្ជីក៏បានប្រកាសជាសាធារណៈ ជម្រាបដល់ម្ចាស់បំណុលទាំងអស់របស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក ដើម្បីផ្តល់ ព័ត៌មានពាក់ព័ន្ធផ្សេងៗនៅក្នុងរយៈពេល ៣០ថ្ងៃ តាមរយៈអាសយដ្ឋានស្ថិតនៅបុរីពិភពថ្មី ផ្សារដីហុយ ផ្ទះលេខ៤៦ ផ្លូវលេខ៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងន័យនេះ ធនាគារជាតិ នៃកម្ពុជា សូមស្នើឱ្យម្ចាស់បំណុលពាក់ព័ន្ធបន្តចូលរួមសហការជាមួយក្រុមហ៊ុនជម្រះបញ្ជី។
ទោះបីជាកិច្ចប្រជុំពិភាក្សាត្រូវបានបញ្ចប់ និងបានជូនព័ត៌មានច្បាស់លាស់ក៏ដោយ ក៏បុគ្គលដែល ពាក់ព័ន្ធនឹងអតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក ប្រមាណជា ២០០រូប នៅតែបន្តបង្កបាតុភាពនៅមុខអគារធនាគារជាតិនៃកម្ពុជា ខណ្ឌសែនសុខ។ អាស្រ័យហេតុនេះ ធនាគារជាតិនៃកម្ពុជា សូមអំពាវនាវដល់បុគ្គលពាក់ព័ន្ធបន្តស្វែងរក ដំណោះស្រាយដោយសន្តិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×