Friday, April 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់រាជរដ្ឋាភិបាលថៃឱ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពទាំងអស់នៅប្រាសាទតាក្របី ដកចេញសមត្ថកិច្ចទាំងអស់ពីទីតាំងនោះ និងបញ្ឈប់សកម្មភាពនានាដែលកំពុងធ្វើ

ភ្នំពេញ៖នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ឯកឧត្តម ប៉ែន បូណា
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ៖ រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់រាជរដ្ឋាភិបាលថៃឱ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពទាំងអស់នៅប្រាសាទតាក្របី ដកចេញសមត្ថកិច្ចទាំងអស់ពីទីតាំងនោះ និងបញ្ឈប់សកម្មភាពនានាដែលកំពុងធ្វើ និងបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការ JBC។ ជំហររបស់កម្ពុជាគឺការពារដាច់ខាតនូវខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ និងមិនទទួលយកជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំង។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ៖ កម្ពុជា ក្នុងយុគសម័យតេជោ-ធិបតី ប្រកាន់យកគោលនយោបាយការទូតបែបចាស់ទុំ និងសន្តិភាពនិយម ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោរពគោលការណ៍ពហុភាគីនិយម។ នយោបាយការទូតដ៏សមស្របនិងឥតប្រែប្រួលនេះ គឺជាកាតាលីករជំរុញឱ្យកម្ពុជាឱ្យបោះជំហានទៅមុខយ៉ាងរឹងមាំក្នុងទិសដៅពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ដែលធ្វើឱ្យកម្ពុជាមានទំនាក់ទំនងល្អជាមួយគ្រប់បណ្តាប្រទេសនៅលើពិភពលោក។

បើតាមឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា បានបន្តការតវ៉ាយ៉ាងខ្លាំងក្លាបំផុតចំពោះវត្តមានរបស់មន្រ្តីជាន់ខ្ពស់ថៃ រួមទាំងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅប្រាសាទតាក្របី ក៏ដូចជាការរៀបចំសកម្មភាពនៅទីនោះកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចា។រក្សាសិទ្ធដោយ៖សុទ្ធលី

×