Wednesday, April 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំងនគរបាលខេត្ត ចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកាស៊ីណូ និងសណ្ឋាគារ ថាយថិន​ ឃីង ក្រុងបាវិត

ខេត្តស្វាយរៀង÷ លោកឧត្ដមសេនីយ៍ទោ​ ពេជ្រ​ វីរៈ​ ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាលខេត្ត ចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកាស៊ីណូ និងសណ្ឋាគារ ថាយថិន​ ឃីង ក្រុងបាវិត ។

ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង និង ក្រោយពីបានទទួលសេចក្តីរាយការណ៍ពីអ្នកគ្រប់គ្រងទីតាំងកាស៊ីណូ និងសណ្ឋាគារ ថាយថិនឃីង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលមានការសង្ស័យលើជនបរទេសលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួចមក កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៦ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាកាឯក​ភាព​រដ្ឋបាលក្រុងបាវិត និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងខាងលើ រក​ឃេីញ​មាន​ជនបរទេស​កំពុង​ប្រព្រឹត្តិ​​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួនជនបរទេស ២៣នាក់ ស្រី ០២នាក់ មាន ០៤សញ្ជាតិ រួមមាន÷ ចិន: ១៨នាក់ ស្រី ០២នាក់, ឥណ្ឌា: ០៣នាក់ ស្រី ០១នាក់, បង់ក្លាដេស: ០១នាក់ ប្រុស និង ចិនតៃវ៉ាន់ ០១នាក់ ប្រុស។
ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷ កុំព្យូទ័រ All-In-One, កំព្យូទ័រយួរដៃ, ទូរស័ព្ទដៃ និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×