- អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ ការងារហាក់មានភាពរលូន និងមិនសូវមានបញ្ហារំខានឡើយ។ លោកអ្នកអាចនឹងទទួលបានការសរសើរពីមិត្តរួមការងារចំពោះភាពស្មោះត្រង់ និងការខិតខំប្រឹងប្រែង។ ប្រសិនបើមានកិច្ចការដែលត្រូវធ្វើជាក្រុម លោកអ្នកនឹងដើរតួជាអ្នកសម្របសម្រួលដ៏ល្អ។
- អ្នករកស៊ីជួញដូរ៖ ការលក់ដូរមានដំណើរការទៅមុខជាធម្មតា លាភសក្ការៈមានហូរចូលមកបន្តិចម្តងៗ។ ថ្ងៃនេះមិនមែនជាថ្ងៃដែលត្រូវប្រថុយប្រថាននឹងការរកស៊ីដែលមិនច្បាស់លាស់នោះទេ គឺគួររក្សាមុខរបរដែលមានស្រាប់ឱ្យរឹងមាំសិន។


