Friday, April 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចជំនាញព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យ៤នាក់ធ្វើសកម្មភាពលួចទូរស័ព្ទប្រជាពលរដ្ឋដើរលេងកម្សាន្ត នគរសង្រ្កាន្តទួលទំពូង

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញ
សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធនឹងបទល្មើស អំពើ លួច (លួចទូរស័ព្ទដៃ) នៅ ក្នុងកម្មវិធីនគរសង្រ្កាន ទួលទំពូង ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យ៖
១-ឈ្មោះ CHU THI CHIEN ភេទស្រី អាយ៦៩ ឆ្នាំ ជនជាតិវៀតណាមស្នាក់ នៅផ្ទះជួល មិនស្គាល់ទីតាំង មុខរបរ គ្មាន កាន់លិខិតឆ្លងដែនលេខ E03786780 (គ្មានសារធាតុញៀន) ។
២-ឈ្មោះ NGUYEN THI HOA ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់ នៅផ្ទះជួល មិនស្គាល់ទីតាំង មុខរបរ គ្មាន, កាន់លិខិតឆ្លងដែនលេខ N1577750 (គ្មានសារធាតុញៀន) ។
៣-ឈ្មោះ TRAN THI THAO ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល មិនស្គាល់ទីតាំង មុខរបរ គ្មាន, កាន់លិខិតឆ្លងដែនលេខ C8438511 (គ្មានសារធាតុញៀន) ។
៤-ឈ្មោះ KIM THI LIEU ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល មិនស្គាល់ទីតាំង មុខរបរ គ្មាន ,កាន់លិខិតឆ្លងដែនលេខ C8460685 (គ្មានសារធាតុញៀន) ។

វត្ថុតាងចាប់យករួមមាន ៖១.កាបូបស្ពាយពីក្រោយចំនួន 01 ពណ៌ខ្មៅ ។ ២.ទូរស័ព្ទដៃចម្រុះម៉ាកចំនួន 17គ្រឿង ។៣.ក្រដាស់អាលុយម៉ីញ៉ូម មួនចំនួន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×